Bella ព្រមបកស្រាយ ក្រោយល្បីរឿង កំពុងទាក់ទងតារាប្រុសវ័យក្មេង - TrueID

Bella ព្រមបកស្រាយ ក្រោយល្បីរឿង កំពុងទាក់ទងតារាប្រុសវ័យក្មេង

May 12, 2022

ថៃ៖ បន្ទាប់ពីមានការបង្ហាញឃ្លីបអះអាងថា ជារូបភាពរបស់ Bella Ranee និងតារាសម្តែងវ័យក្មេង លោក Kongthap Peak បានទៅធ្វើបុណ្យរួមគ្នានោះ ពេលនេះ មនុស្សជាច្រើនក៏បានសង្ស័យថា តារាប្រុសស្រីមួយគូនេះ ហាក់កំពុងតែផ្លាស់ប្តូរស្ថានភាពពីដៃគូនៅលើរឿង ក្លាយមកជាគូពិតប្រាកដ រហូតដល់អ្នកគាំទ្រជាច្រើន បានបង្ហាញពីការមិនសប្បាយចិត្តនឹងរឿងនេះឡើយ។ 

យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះឡើង ថ្មីៗនេះ តារាស្រី Bella ក៏បានចេញមកផ្ដល់បទសម្ភាសន៍អំពីបញ្ហានេះ ដោយបានលើកឡើងថា នាងក៏បានឃើញព័ត៌មាននេះដែរ ប៉ុន្តែវាមិនមានរឿងអ្វីទាំងអស់ ព្រមទាំងបានបញ្ជាក់ទៀតថា ចាប់តាំងពីបានធ្វើការជាមួយគ្នា ពួកគេក៏បានស្និទ្ធស្នាលគ្នា ហើយមិនត្រឹមតែនាងនោះទេ សូម្បីតែក្រុមការងារឬអ្នកសម្ដែងផ្សេងទៀត ក៏នៅតែមានទំនាក់ទំនងគ្នាដែរ។

លើសពីនេះ តារាស្រី Bella បានបន្ថែមថា នាងពិតជាសប្បាយចិត្តនឹងស្ថានភាពរបស់នាងពេលនេះ ដោយមិនបានផ្តោតលើរឿងស្នេហានោះទេ និងមានភាពរីករាយក្នុងការធ្វើការ ក៏ដូចជា បានផ្តល់ពេលវេលាដល់ក្រុមគ្រួសារ ផងដែរ៕  

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Bella
Bella
Bella
Bella
Bella និង Kongthap Peak
Bella និង Kongthap Peak
Bella
Bella
Bella
Bella
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...