រាជធានីភ្នំពេញ ៖ ដូចដែរបានជ្រាបរួចមកហើយថា ជីវិតឯកជនរបស់ពិធីការិនី ស៊ឹម សូលិកា ត្រូវមហាជននាំគ្នាកោតសរសើរអស់ពីពោះ ដោយអតីតស្វាមី និងរូបនាងមានគ្រួសារថ្មីរៀងៗខ្លួន ប៉ុន្តែនៅរក្សាមិត្តភាពនឹងគ្នាយ៉ាងស្អិតរមួត តែងជួបជុំគ្រួសារសងខាងជាញឹកញាប់ ជាពិសេសគឺស្រឡាញ់កូនប្រុសរបស់ស្វាមី ដូចកូនខ្លួនបង្កើតថែមទៀតផង។
ទន្ទឹមនឹងជីវិតគូលើកទី១បរាជ័យក៏ដោយ ងាកមកមើលជីវិតគូថ្មីជាមួយនឹងដៃគូរួមការងារជាមួយគ្នាក្នុងកម្មពិធី«រាត្រីពណ៌ស្វាយ» គឺលោក អេង ឬទ្ធី ទោះមានអាយុជ្រេរាងខ្លួន មិនទាន់ទទួលដំណឹងល្អនិងរៀបការច្រើនឆ្នាំក៏ពិតមែន តែក្មេងៗសុំខ្មាសពីភាពផ្អែមល្អែម ល្អូកល្អើនរបស់អ្នកទាំងពីរជាខ្លាំង។
ជាក់ស្តែង ថ្មីៗនេះ អ្នកទាំងពីរបង្ហោះរូបភាពណាត់ជួបគ្នាហូបអាហារល្ងាចតែ២នាក់ លេងស្ទាយ៍ថតរូបស្វីតដូចគូស្វាមីភរិយាទើបរៀបការថ្មីថ្មោង ធ្វើឲ្យគេឯងច្រណែននឹងជីវិតគូរបស់អ្នកនាង ស៊ឹម សូលិកា ជាខ្លាំង ស្នេហាចាស់ៗមានអីមិនល្អ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖