អូនប្រែហើយ! តួឯកស្រី Nevertheless បង្ហាញខ្លួនក្នុងរឿងថ្មីប្លែក៣៦០ដឺក្រេក្លាយជាជើងកាងទីក្រុង - TrueID

អូនប្រែហើយ! តួឯកស្រី Nevertheless បង្ហាញខ្លួនក្នុងរឿងថ្មីប្លែក៣៦០ដឺក្រេក្លាយជាជើងកាងទីក្រុង

September 7, 2021

កម្សាន្ត៖ តារាសម្ដែងស្រីដ៏ល្បីល្បាញ Han So Hee ដែលបានសម្ដែងជាតួ៑ឯកនៅក្នុង Nevertheless ទទួលបានការស្រលាញ់គាំទ្រខ្លាំងពីមហាជននិងមានគេស្គាល់កាន់តែច្រើន។ នាងជាតួឯកស្រីដែលទន់ភ្លន់និងមានសម្រស់ស្រស់ស្អាតរាយមន្ដស្នេហ៍ឲ្យគេលង់ស្រឡាញ់គ្រប់គ្នា។ 

Han So Hee 
Han So Hee 

បន្ទាប់ពីរឿង Nevertheless ចប់ទៅមិនទាន់បាត់ល្បីផង Han So Hee បានលេចមុខជាថ្មីនៅក្នុងខ្សែភាពយន្ដមួយទៀត ដែលធ្វើឲ្យអ្នកគាំទ្ររំភើបមែនទែន។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ នៅក្នុងការបង្ហាញខ្លួនថ្មីលើកនេះ Han So Hee ប្លែក៣៦០ដឺក្រេចំណាំមិនចង់បាន។ 

Han So Hee 
Han So Hee 

លើសពីនោះ មិនត្រឹមតែសាច់រឿងថ្មីទេ តាំងពីអត្តចរិកតួឯកស្រី​ ការតែងខ្លួន ដែលផ្ទុយស្រឡះពីអ្វីដែលមហាជនធ្លាប់ឃើញនាងនៅក្នុងរឿងមុន។ បើទោះបីជាតួឯកស្រីនេះ កែចរិកយ៉ាងក៏ដោយ​ ប៉ុន្ដែវាបានធ្វើហ្វេនៗកាន់តែរំភើបនិងរងចាំតាមដានភាពយន្ដថ្មីរបស់នាង My Name ដែលនឹងចេញក្នុងពេលឆាប់ៗនេះ។

Han So Hee 
Han So Hee 

អ្នកគាំទ្ររបស់តារាស្រីរូបស្រស់ Han So Hee បានបញ្ចេញមតិខុសៗគ្នាទៅលើការបង្ហាញរូបរាងថ្មីរបស់នាង ថែមទាំងនិយាយបែបលេងសើចថា តួឯកស្រីនេះប្រែពីកុមារីប្រុសបោកទៅជាកុមារីបោកប្រុសវិញម្ដង៕​

Han So Hee 
Han So Hee 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...