រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនបណ្តាអ្នកគាំទ្រ តារាចម្រៀងស្រី មាស សុខសោភា ពិតជា បានភ្ញាក់ផ្អើលម្តងរួចមកហើយ ក្រោយពេល ស្ងាត់ៗមិនធ្លាប់ដឹងថា Idolធ្លាប់រៀបការផង ស្រាប់តែ ដល់ខួបអាពាហ៍ពិពាហ៍១២ឆ្នាំ មហាជនចំហមាត់ស្រឡាំងកាំង ពូកែស្ងប់ស្ងាត់ ដែលកន្លងមក ធ្លាប់តែដឹងថា ជាគូស្នេហ៍មិនដឹងសោះ ថាជាស្វាមីពេញច្បាប់ទាល់តែសោះ។
យ៉ាងណាមិញ ក្រោយពេលបែកធ្លាយដំណឹង គូស្នេហ៍ផ្លាស់ឈ្មោះមកជាស្វាមីហើយនោះ តារាចម្រៀងស្រីល្បីឈ្មោះលំដាប់ប្រទេសមួយរូបនេះ កាន់តែបើកចំហ ភាពផ្អែមល្អែមជាមួយស្វាមីខ្លាំងជាងពេលមុនៗ។
ជាក់ស្តែង ថ្មីៗនេះ ក្នុងពេលចុះទៅមើលការងារនោះ តារាចម្រៀងនិងស្វាមី ក្នុងនាមជាគូស្វាមីភរិយានឹងគ្នា ១២ឆ្នាំទៅហើយ តែមិនទៅណាឆ្ងាយពីគ្នាឡើយ មើលទៅទំនាក់ទំនងជីវិតគូរបស់អ្នកទាំងពីរ ផ្អែមល្អែមស្វីតជាងគូស្នេហ៍ថ្មីថ្មោងទៀត សូម្បីតែហ្វេនៗក៏ច្រណែនដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖