កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Rosè ដែលជាសមាជិករបស់ក្រុមនារី BLACKPINK នោះបានបំបែកកំណត់ត្រាថ្មីមួយទៀតហើយតាមរយៈបទចម្រៀងទោលរបស់នាង ដែលមានចំណងជើងថា "On the ground" ដែលចេញកាលពីថ្ងៃទី១២ ខែមីនា កន្លងទៅថ្មីៗនេះ។
នេះក៏ជាភាពជោគជ័យថ្មីមួយទៀតហើយរបស់សមាជិករបស់ក្រុមនារី BLACKPINK (Rosè) ដែលបទថ្មីរបស់នាងមានចំណងជើងថា "On the ground" មានអ្នកចូលទស្សនារហូតទៅដល់ ៣៩លាននាក់ក្នុងរយ:ពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ដែលវាជាការបំបែកកំណត់ត្រារបស់ PSY ម្ចាស់បទ "Gangnam style" ដែលត្រូវបានគេចាត់ទុកថា Rosè គឺជាតារាចម្រៀងនារីកូរ៉េទោលដំបូងដែលទទួលបានចំនួនអ្នកចូលទស្សនាបានច្រើនជាងគេ។
ជាក់ស្តែង Rosè ក៏ត្រូវបានគេរាយការណ៍មកថា ជាតារាចម្រៀងទោលនារីដំបូងដែលទទួលបានការ Pre-order អាល់ប៊ុមបានច្រើនជាងគេផងដែរ។ សូមចូលរួមអបអសាទរដល់ main vocalist របស់ក្រុមនារី BLACKPINK៕
សូមទស្សនាវីដេអូបទ "On the ground" របស់ Rosè ខាងក្រោមនេះ៖