បរទេស៖ បន្ទាប់ពីបានចែករំលែកពីការលុបចោលកម្មវិធី ដោយសារតែមានបញ្ហាមុខមិនអាចកម្រើកបានមួយចំហៀង ពេលនេះ តារាចម្រៀងប្រុស លោក Justin Bieber នៅតែបានបន្តធ្វើបច្ចុប្បន្នភាពស្ថានភាពសុខភាពរបស់ខ្លួនដល់អ្នកគាំទ្រ។
ក្នុងនោះដែរ បន្ថែមពីបញ្ហាដែលមុខមួយចំហៀងមិនអាចកម្រើកបានហើយ តារាចម្រៀងប្រុសរូបនេះ បានលើកឡើងថា រោគសញ្ញានៃជំ.ងឺ Ramsay Hunt បានធ្វើឱ្យលោកពិបាករស់នៅ និងហូបចុក។ ជាពិសេស Justin បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនថា៖
បន្ទាប់ពីចែករំលែកពីជំ.ងឺរួច ភរិយារបស់លោក នាង Hailey Bieber ក៏បានលើកទឹកចិត្តទៅដល់ស្វាមីរបស់នាងទៀតផង។ គួររំឮកផងដែរថា កាលពីថ្ងៃទី ១០ ខែមិថុនា លោក Justin Bieber បានបង្ហោះវីដេអូជិត ៣ នាទីដែលចែករំលែកពីស្ថានភាពសុខភាពរបស់ខ្លួន ដោយបានប្រាប់ថា មានរោ.គសញ្ញាមួយហៅថា Ramsay Hunt ដែលមេ.រោ.គ.វា.យ.ប្រ.ហា.រស.រសៃប្រ.សាទ.ត្រចៀក និងមុខ ធ្វើឱ្យមុខម្ខាងរបស់លោក មិនអាចកម្រើកបាន៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖