សៀមរាប៖ ជាការពិតណាស់ នេះគឺជាទិដ្ឋភាពដ៏កម្រមួយសម្រាប់កូនខ្មែរជំនាន់ក្រោយ ជាមួយនឹងទស្សនីយភាពនៃប្រាសាទអង្គរវត្តដ៏ស្រស់អស្ចារ្យ នៅអំឡុងសម័យអាណានិគមបារាំង។
ក្នុងនោះដែរ តាមរយៈរូបភាពដែលបានបង្ហាញឡើងនៅលើបណ្ដាញសង្គម ពិតជាធ្វើឲ្យមហាជនស្ងើចសរសើរពីភាពស្រស់ស្អាត នៃទេសភាពប្រាសាទអង្គរវត្ត ជាមួយនឹងសំណង់ប្រាសាទ ព្រមទាំងមានក្បូរក្បាច់រចនាយ៉ាងប្រណីត ខណៈដែលនេះគឺជារូបភាពនៅក្នុង ឆ្នាំ ១៩២២ ដល់ឆ្នាំ ១៩៣២។
ក្រៅពីការសរសើរ និងមានមោទកភាពហើយនោះ បងប្អូនប្រជាពលរដ្ឋជាច្រើន បានចូលចែករំលែកតៗគ្នា បង្ហាញពីភាពអស្ចារ្យនៃសម្បត្តិបេតិកភណ្ឌជាតិ របស់ប្រទេសកម្ពុជា៕
ប្រភព៖ Mondo Aun
សូមទស្សនារូបភាពខាងក្រោម៖