កម្សាន្ត ÷ គ្រោះធម្មជាតិ គឺពិតជារឿងដែលមើលមិនឃើញនោះទេ ថាកើតឡើងនៅទីណា និងពេលណាជាក់ស្តែងថ្មីៗនេះ នៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េ កំពុងតែជួបប្រទះនឹងគ្រោះធម្មជាតិ ដោសារតែមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងបណ្តាញឲ្យមានទឹកជំនន់ក្នុងទីក្រុង។
ខណ:ដែល ប្រជាជននៅក្នុងទីក្រុងសេអ៊ូលត្រូវបានគេណែនាំអោយមានការប្រុងប្រយ័ត្ន និងជៀសវាងតំបន់ដែលងាយនឹងមានទឹកជំនន់និងការរអិលបាក់ដីជាដើម ក៏មានអ្នកនិយមលេងអ៊ីនធើណែតកូរ៉េជាច្រើន បានចែករំលែករូបភាព បង្ហាញពីការលិចលង់ខ្លាំងប៉ុណ្ណាដែរ។
Seoul is under warning for heavy rain, stay away from areas prone to landslides and flooding and try not to go out unless absolutely necessary~ pic.twitter.com/1mhfowZnMi
— 래빗🐇💜 (inactive) (@skyetokki) August 28, 2018
ប៉ុន្តែទោះបីជាមានអាកាសធាតុអាក្រក់យ៉ាងណាក៏ដោយ ក៏បុរសម្នាក់នេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង អំឡុងពេលទឹកជំនន់ដោយសារតែលោក បានឡើងទៅលើរថយន្តរបស់ខ្លួនចុចទូរស័ព្ទ ទំនងជាកំពុងរកជំនួយតែយ៉ាងណាបើមើលទៅរូបភាពដែល មហាជនចែករំលែកពីមុំផ្សេងៗ បុរសម្នាក់នោះហាក់ដូចជា កំពុងតែរ៉ូមែនទិក ដូចនៅក្នុងរឿងភាគកូរ៉េ ទៅវិញ។
ហើយខណៈពេលដែល រូបភាពរបស់បុរសនោះបានសាយភាយ អ្នកនិយមលេងអ៊ីនធើណែត ថែមទាំងធ្វើការកែកុនរូបថតនោះទៀតផងដូចជាការធ្វើឱ្យវាមើលទៅកាន់តែរ៉ូមែនទិក ជាមួយនឹងពន្លឺកាន់តែច្បាស់ការបញ្ជូនក្រុមឧទ្ធម្ភាគចក្រទៅជួយសង្គ្រោះ និងបានប្រែរូបនោះឲ្យមើលទៅដូចជា រូបភាពនៃខ្សែភាពយន្តកូរ៉េឆ្នាំ២០២១ ជាដើម។
ទោះជាយ៉ាងណា ក្រោយមកទើបអ្នកនិយមលេងអ៊ីនធើណែតបានដឹងថា បុរសនោះគឺជាអ្នកយកព័ត៌មានរបស់ Yonhap News លោក Park Sang Ryul ដែលបានឡើងទៅលើនោះ ដើម្បីរាយការណ៍អំពីទឹកជំនន់នេះ៕
ប្រភព : Koreaboo