កូរ៉េខាងត្បូង៖ Tiffany ដែលជាតារាចម្រៀងទោលក៏ដូចជាសមាជិកមួយរូបរបស់ Girls' Generation និង Sunmi ដែលជាតារាចម្រៀងទោលក៏ដូចជាអតីតសមាជិករបស់ Wonder girls នឹងមានវត្តមានក្នុងការធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីថ្មីមួយដែលប្រព្រឹត្តទៅនាពេលឆាប់ៗនេះ។
យោងទៅតាមសារព័ត៌មានរបស់កូរ៉េមួយ (SPOTV) បានអោយដឹងថា Tiffany និង Sunmi នឹងមានវត្តមានជាគណៈកម្មការ ក៏ដូចជាជាគ្រូណែនាំដល់បេក្ខនារីរហូតដល់៩៩នាក់ នៅក្នុងកម្មវិធីមួយដែលមានចំណងជើងថា "Girls Planet 999" របស់ Mnet។ កម្មវិធី "Girls Planet 999" នេះផងដែរគឺជាកម្មវិធីប្រកួតប្រជែងរវាងអ្នកចូលរួមទាំងអស់ ដែលជាគោលបំណងនៅក្នុងការបង្កើតក្រុមនារីដ៏មានទេពកោសល្យខ្លាំងមួយនាពេលអនាគត។ កម្មវិធី "Girls Planet 999" នេះផងដែរនឹងត្រូវចាក់ផ្សាយនៅកំឡុងខែសីហា។
ជាការពិតណាស់ Tiffany និង Sunmi ដែលជាគណៈកម្មការនៅក្នុងកម្មវិធីនេះគឺសុទ្ធសឹងតែទទួលបានការហ្វឹកហាត់និងមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យចម្រៀង K-POP ក្នុងនាមជាសមាជិករបស់ក្រុមនារី legendary នៅប្រទេសកូរ៉េ (SNSD & Wonder girls)៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ប្រភព៖ SPOTV