កាត់តាមឪពុក កូនស្រី ខាន់ ជេមស៍ ជិតចេញMVថ្មី បង្ហើបប៉ុន្មានឃ្លាពិរោះខ្លាំង(មានវីដេអូ) - TrueID

កាត់តាមឪពុក កូនស្រី ខាន់ ជេមស៍ ជិតចេញMVថ្មី បង្ហើបប៉ុន្មានឃ្លាពិរោះខ្លាំង(មានវីដេអូ)

December 19, 2022

រាជធានីភ្នំពេញ ៖ ក្រោយសំងំកសាងគ្រួសារយ៉ាងមានសុភមង្គល កូនៗពេញកម្លោះក្រមុំស្តូក ទើបតារាចម្រៀង ខាន់ ជេមស៍ ព្រមបើកចំហជីវិតគ្រួសារមានកូនដល់ទៅ៤នាក់ ប្រុស២និងស្រី២ ជាពិសេសមានភរិយាស្រស់ស្អាត និងពូកែថែមទៀតផង។

យ៉ាងណាមិញ ជីវិតឯកជនរបស់តារាប្រុសសាច់ចាំរូបនេះ កំពុងស្រស់បំព្រងខ្លាំង មិនថាជាជីវិតគ្រួសារ ឬ ការរកស៊ីឡើយ គឺសុទ្ធតែកាក់កបធ្វើឲ្យហ្វេនៗនាំគ្នាកោតសរសើរ មិនសូវបង្អួតប៉ុន្មានទេ តែរូបលោកនិងភរិយា មានមុខរបរក្នុងដៃច្រើន មិនចាញ់តារាល្បីឯទៀតឡើយ។

តួយ៉ាង ងាកមកមើលពីទេពកោសល្យកូនៗវិញ តារាចម្រៀងរូបនេះ ហាក់ព្យាយាមត្រួសត្រាយផ្លូវឲ្យកូនៗទាំង៤ ដើរលើវិថីសិល្បៈដូចខ្លួន ខណៈកូនៗទាំង៤ក៏សុទ្ធតែមានដុងពីកំណើត ទាំំងការរាំ ទាំំងការច្រៀង និងរូបសម្រស់ពិតជាល្អ បង្វឹកតែបន្តិចបន្តួចនឹងក្លាយជាតារាល្បីនៅថ្ងៃមុខមិនខាន។

ជាក់ស្តែង គេធ្លាប់ឃើញកូនប្រុសម្នាក់ អូន Gate តែងឡើងច្រៀងលើឆាកជាមួយរូបលោកជាញឹកញាប់ ឥលូវនេះ កូនស្រីច្បងនឹងចេញMVចម្រៀងថ្មីនាពេលឆាប់ៗនេះបន្ថែមទៀត បង្ហើបតែប៉ុន្មានឃ្លាសោះ អ្នកគាំទ្រលោកប៉ានាំគ្នាភ្ញាក់អារម្មណ៍ព្រឺតពិរោះខ្លាំង សមជាកូនស្រីតារាចម្រៀងមែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

គ្រួសារតារាប្រុស ខាន់ ជេមស៍
គ្រួសារតារាប្រុស ខាន់ ជេមស៍
តារាចម្រៀង ខាន់ ជេមស៍
តារាចម្រៀង ខាន់ ជេមស៍
តារាចម្រៀង ខាន់ ជេមស៍ និង អូន Gate
តារាចម្រៀង ខាន់ ជេមស៍ និង អូន Gate
កូនស្រីច្បង តារាចម្រៀង ខាន់ ជេមស៍
កូនស្រីច្បង តារាចម្រៀង ខាន់ ជេមស៍
តារាចម្រៀង ខាន់ ជេមស៍ និងកូនស្រី
តារាចម្រៀង ខាន់ ជេមស៍ និងកូនស្រី
រូបភាព
រូបភាព
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...