ចង់ផ្អើល! ពេល ម៉ែសេះ តែងខ្លួនតាមLisa - TrueID

ចង់ផ្អើល! ពេល ម៉ែសេះ តែងខ្លួនតាមLisa

October 14, 2021

ភ្នំពេញ៖ ប្រជាប្រិយភាព ម៉ែសេះ មានអ្នកគាំទ្រកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ  ក្រោយតារាហ្វេសប៊ុកពូកែវោហាសព្ទ័រូបនេះ បានចូលជ្រកក្នុងក្រុមតារាសម្តែង Peypey Dy ដែលសព្វថ្ងៃ កំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ននេះ ទាំងការសម្តែងក្លីបកំប្លែងខ្លីៗ និងរឿងភាគខ្លីផ្សេងៗ របស់ពួកគេ។  

ក្នុងនោះផងដែរ ម៉ែសេះ គឺជាសមាជិកម្នាក់ដែលពូកែវោហាស័ព្ទបែបកំប្លែងស្ងួតនៅក្នុងក្រុមរបស់ពួកគេ  ដែលភាគច្រើនគេឃើញ ម៉ែសេះ ចូលចិត្តស្លៀកពាក់ជារ៉ូបវែង ឬខ្លីតាមសាច់រឿង មើលទៅពិតជាដូចមនុស្សស្រីពិតៗតែម្តង។

តែជាក់ស្ដែងឥឡូវនេះ កាន់តែធ្វើឲ្យមានភាពភ្ញាក់ផ្អើល ក្រោយដែលពេល ម៉ែសេះ បានបង្ហោះរូបភាពមួយសន្លឹក ក្នុងការតុបតែងខ្លួនដូចជា Lisa ក្រុម(BlackPink) ឡើងមានភាពទាក់ទាញ ទាំងសម្លៀកបំពាក់ដូចគ្នាបេះបិទ ទោះបីមិនដូច ១០០ភាគរយ តែបើយោងរូបភាព ក៏ដូចជាការតុបតែងខ្លួន បូករួមនិងស្ទាយ៍សក់ក្រងដូចគ្នាផងនោះ មើលទៅពិតជាស្រស់ម្យ៉ាងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ែសេះ
ម៉ែសេះ
ម៉ែសេះ
ម៉ែសេះ
Lisa
Lisa
ម៉ែសេះ
ម៉ែសេះ
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...