កម្សាន្ត៖ ជារឿយៗ Lisa តែងតែបង្ហាញស្ទាយ៍សម្លៀកបំពាក់ថ្មីៗ ប្លែកស៊ីគ្នាជារូបរាង មុខមាត់ និងដងខ្លួនរបស់នាងមិនអាចប្រកែកបាន ដោយហ្វេនៗទទួលស្គាល់ថា Fashion របស់សមាជិកក្រុម BLACKPINK រូបនេះ ចេញមកគឺសាកសមឥតទាស់ឡើយ។
ជាមួយគ្នានេះស្រាប់តែពេលថ្មីៗនេះ តារាសម្ដែងនិងជាតារាម៉ូដែលជនជាតិជប៉ុននាង Nana Komatsu ស្រាប់តែបានធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយរូបរាងក៏ដូចជាស្ទាយ៍សក់ នឹងការស្លៀកពាក់ ព្រមទាំងបានតុបតែងមុខមាត់យ៉ាងទាក់ទាញ ពោរពេញដោយភាពស្រស់ស្អាតលើសពីនេះគឺមានអ្នកគាំទ្របានល្បីថារូបនាងមានមុខមាត់ដូចទៅនឹង Lisa (BLACKPINK) ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ចំពោះការប្រៀបធៀបមួយនេះ អ្នកទស្សនាជាច្រើន មានការភ្ញាក់ផ្អើលនិងសរសើរទៅលើរូបរាងនិងសម្រស់របស់តារាស្រី Nana Komatsu រូបនេះជាខ្លាំង។ លើសពីនេះ មនុស្សមួយចំនួនទៀត ថែមទាំងបានលើកឡើងថា នៅក្នុងការតែងខ្លួនបែបនេះ បានធ្វើឲ្យរូបសម្រស់របស់នាង មើលទៅស្រដៀងនឹង តារាចម្រៀងស្រី Lisa ក្រុម BLACKPINK ស្ទើរតែច្រឡំគ្នា ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖