រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រៅពីការងារជាពិធីការិនីហើយនោះ សព្វថ្ងៃ កញ្ញា ជីមមី ដែលហ្វេនៗល្បីថា មានសម្រស់មិនចាញ់ស្តង់ដាបវរកញ្ញា ទាំងសម្រស់ ទាំងកម្ពស់ ទាំងរាងរូវ ស្ទើរច្រលំជាតារាម៉ូដែលបរទេសទៅហើយនោះ ក៏នៅមានមុខជំនួញផ្ទាល់ខ្លួនផងដែរ។
ជាក់ស្តែង ថ្មីៗនេះទៅដល់ទឹកដីសហរដ្ឋអាមេរិក ចំណាយពេលវិស្សមកាលជាមួយគូស្នេហ៍ និងអ្នកម៉ាក់ជាទីស្រឡាញ់ហើយនោះ រូបនាងនៅឆ្លៀតពេល លក់ផលិតផលរបស់ខ្លួននៅទីនោះថែមទៀតផង ដោយរូបនាង បានបង្ហោះរូបភាព ២សន្លឹក កំពុងនៅផ្ទះរៀបចំឥវ៉ាន់ឲ្យភ្ញៀវ។
ទន្ទឹមនឹងនោះ ហ្វេនៗក៏ផ្ទុះការចាប់អារម្មណ៍ នឹងសម្រស់គ្មានផាត់មុខ លេងមុខទទេរ ដែលមនុស្សមួយចំនួន តែងល្បីថា តារាអត់ប្រើម្សៅគឺចប់ហើយ តែនេះ លេងមុខទទេរនៅផ្ទះសោះ កញ្ញា ជីមមី ជះចំហាយស្រស់ស្អាតដល់ម្លឹង ហេតុតែ ជាតារាស្រីស្អាតពីកំណើតមែន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖