កូរ៉េខាងត្បូង៖ តារាស្រី Taeyeon សមាជិកក្រុម Girls' Generation ថ្មីៗនេះ បានទទួលបានការចាប់អារម្មណ៍សារជាថ្មី ក្នុងការបង្ហាញខ្លួន នៅឯវគ្គផ្តាច់ព្រ័ត្រ Queendom រដូវកាលទី ២ ជាមួយនឹងរ៉ូបស្បែកពណ៌ផ្កាឈូក។
តាមរយៈរូបភាព របស់តារាស្រីរូបនេះ ក្នុងរ៉ូប គ្មានខ្សែ បង្ហាញរាងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាង ដែលតុបតែងដោយគ្រឿងបន្ថែមតិចតួច ហើយសក់របស់នាងនៅសៀកក្រោយត្រចៀកយ៉ាងស្អាត នាងបានបញ្ចេញនូវភាពស្រស់ស្អាតបែបនារីទន់ភ្លន់ ជាមួយនឹងរូបភាពដ៏ស្រស់បំព្រង ដោយល្អឥតខ្ចោះរបស់នាង។
យ៉ាងណាមិញ ការស្លៀកពាក់ដូចគ្នារបស់ Jennie ក្រុម BLACKPINK គឺខុសគ្នាទាំងស្រុង ដែលតារាស្រីរូបនេះ បានធ្វើមូ៉ដែល បង្ហាញម៉ូដវ៉ែនតា «GENTLE MONSTER» អំឡុងពេលថតរូបសម្រាប់ម៉ាកយីហោមួយនេះ។
ទៀតសោត រូបរាងត្រូវបានសរសើរដោយសក់ពណ៌ត្នោតខ្មៅដ៏វែង និងរលោងរបស់នាង ដែលស្លៀករ៉ូបគ្មានខ្សែដូចគ្នា ដែលអ្នកនិយមលេងអ៉ីធឺណែតសរសើរនាងចំពោះសាច់ស្មើរជ្រុង ដែលនាងបាននាំមកនូវភាពសាកសមទៅនឹងរូបរាងក៏ដូចជារ៉ូបមួយនេះ ដោយបង្ហាញរាងកោងនៃតួខ្លួនរបស់នាង មើលទៅពិតជាកាចសាហាវតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖