ហុងកុង៖ ម្ចាស់ក្សត្រីទូរទស្សន៍អ្នកនាងMyolieWu ខិតខំធ្វើការយ៉ាងខ្លាំងដើម្បីរក្សាតុល្យភាពរវាងការងារនិងគ្រួសារ។ដោយប្រកាសអំពីការផ្ដល់កំណើតដល់កូនប្រុសទី ៣ របស់នាងឈ្មោះ Liam នៅថ្ងៃទី ៦ខែមេសា ហើយនាងបានសម្រាក ២ ខែមុននឹងបន្តការងារ។ តារាសម្តែងវ័យ ៤១ឆ្នាំរូបនេះមិនមានភាពមមាញឹកនឹងការងារជាថ្មីនោះទេខណៈដែលនាងនៅតែបំបៅកូនដោយទឹកដោះម្តាយប៉ុន្តែនាងមានស្នាដៃការងារលេចធ្លោជាច្រើនដែលនាំឲ្យមានអារម្មណ៍ថាសោកស្ដាយក្នុងការបន្តពន្យារពេលធ្វើការទាំងនោះ។
ដោយទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសចិនបន្ទាប់ពីកម្មវិធី EverybodyStand Byបានចាក់ផ្សាយកាលពីឆ្នាំមុន Myolie បានឈ្នះពានរង្វាន់ជាតារាសម្ដែងឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីប្រកួតប្រជែងសម្ដែងនោះ។ចាប់តាំងពីពេលនោះមកគណនី Weibo របស់នាងបានកើនឡើងអ្នកគាំទ្រដល់១១ លាននាក់ដែលធ្វើឱ្យនាងក្លាយជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រីហុងកុងដែលមានឥទិ្ធពលសង្គមនៅក្នុងប្រទេសចិននិងឱកាសការងារជាច្រើន។
មុននេះ Myolie បានបង្ហោះលើបណ្តាញសង្គមថា“ខ្ញុំបានត្រឡប់មកវិញហើយ” គឺដើម្បីបង្ហាញថានាងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការអោយបានពេញលេញ។អ្នកគាំទ្រដែលរំភើបចិត្តជាច្រើនបាននិយាយថាពួកគេមិនអាចរង់ចាំមើលនាងត្រឡប់មកវិញនៅក្នុងរឿងភាគទេហើយក៏បានសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។
មួយសប្តាហ៍ក្រោយមក Myolie ត្រូវបានគេមើលឃើញថាបានចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយម៉ាកយីហោមួយនៅឯក្រុងសៀងហៃ។នាងបានចែករំលែកថា “ខ្ញុំមិនអាចទ្រាំនឹងការចាកចេញពីកូនៗរបស់ខ្ញុំជាពិសេសកូនប្រុសដែលទើបនឹងកើតរបស់ខ្ញុំ។ប៉ុន្តែអរគុណណាស់ម្តាយក្មេករបស់ខ្ញុំនៅទីនោះដើម្បីជួយខ្ញុំ។ដោយសារគ្រូពេទ្យរបស់ខ្ញុំណែនាំថាទារកគួរទទួលទានទឹកដោះម្តាយរយៈពេល ៦ ខែបន្ទាប់ពីសម្រាលកូនខ្ញុំក៏បានយកទឹកដោះស្រស់ដាក់ក្នុងទូទឹកកកហើយបញ្ជូនវាទៅហុងកុងរាល់ថ្ងៃ” ។
ដោយនាំយកតែកូនប្រុសទី ២របស់នាងឈ្មោះ Ryan ទៅជាមួយនៅពេលធ្វើដំណើរទៅធ្វើការ Myolie ត្រូវបានគេប៉ាន់ស្មានថានឹងស្នាក់នៅក្នុងប្រទេសចិនក្នុងរយៈពេល៣ ទៅ ៤ ខែទៀត។ នាងនឹងត្រូវធ្វើដំណើរទៅទីក្រុងប៉េកាំងនិងទីក្រុងធានជីនដើម្បីថតរឿងថ្មីដែលនឹងមកដល់ឆាប់ៗ៕
សូមទស្សនារូភាពខាងក្រោម៖
ប្រភព៖ Jayne Stars