បើកឆាកដើមឆ្នាំ ២០២៣ គង់ ចន្ទ័ណារីយ៉ា និង ឆដា មុនីនាថ បវរកញ្ញាវ័យក្មេងកម្ពុជា ឈ្នះមកុដជ័យលាភី នៅម៉ាឡេស៊ី! (មានវីដេអូ) - TrueID

បើកឆាកដើមឆ្នាំ ២០២៣ គង់ ចន្ទ័ណារីយ៉ា និង ឆដា មុនីនាថ បវរកញ្ញាវ័យក្មេងកម្ពុជា ឈ្នះមកុដជ័យលាភី នៅម៉ាឡេស៊ី! (មានវីដេអូ)

February 9, 2023

ភ្នំពេញ៖ ទីបំផុតបវរកញ្ញាវ័យក្មេងកម្ពុជា២រូប គង់ ច័ន្ទណារីយ៉ា និង ឆដាមុនីនាថ បានវិលត្រឡប់មកកាន់មាតុប្រទេសវិញហើយ កាលពីថ្ងៃអង្គារ ទី០៧ ខែកុម្ភៈឆ្នាំ២០២៣ កន្លងទៅនេះ បន្ទាប់ពីបានបញ្ចប់ការប្រកួតបវរកញ្ញាវ័យក្មេងលើឆាកអន្តរជាតិនៅឯប្រទេសម៉ាឡេស៊ី។

ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា

អ្វីដែលរឹតតែពិសេស និងអស្ចារ្យនោះ គឺថាបវរកញ្ញាវ័យក្មេងកម្ពុជាទាំងពីររូបនេះ បាននាំយកមកុដជ័យលាភីមកកាន់ប្រទេសកម្ពុជាទាំងពីរនាក់តែម្តង។ដោយក្នុងនោះ គង់ ចន័្ទណារីយ៉ា បានទទួលដំណែងជា Winner Miss Teen Global 20223 ខណៈឯ ឆដា មុនីនាថ វិញ បានទទួលដំណែងជា Winner Little Miss Global 2023

ស្ថិតក្នុងវ័យត្រឹមតែ ១២ និង ១៣ឆ្នាំប៉ុណ្ណោះយុវតីវ័យក្មេង និងជាបវរកញ្ញាវ័យក្មេងកម្ពុជា ចន័្ទណារីយ៉ា និង មុនីនាថពោរពេញដោយទេពកោសល្យ សមត្ថភាព ចំណេះដឹង និងរូបសម្រស់ ជាពិសេស ការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អតែម្តង។

គង់ ចន័្ទណារីយ៉ា Miss Teen Global 2023
គង់ ចន័្ទណារីយ៉ា Miss Teen Global 2023

ជួបជាមួយនឹង គង់ ចន័្ទណារីយ៉ា Miss Teen Global 2023 ផ្ទាល់ នៅឯអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញនាងបានបង្ហាញចំណាប់អារម្មណ៍ថា នាងពិតជារំភើបសប្បាយរីករាយជាខ្លាំង ដោយមានការគាំទ្រស្វាគមន៍យ៉ាងកក់ក្ដៅនិងច្រើនកុះករ ពីសំណាក់មហាជន ទាំងនៅខាងក្រៅនិងនៅលើបណ្តាញសង្គម។ ការគាំទ្រយ៉ាងច្រើននេះហើយ ជាចំណែកមួយដែលធ្វើឲ្យនាងទទួលបាន Award Social Media ថែមទៀតផង។

នេះអាចចាត់ទុកបានថា ជាមោទកភាពមួយ​ ដែលមានធនធានជាយុវតីវ័យក្មេងតំណាងឲ្យកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ ដោយទទួលបាននូវសមិទ្ធផលល្អកាន់តែធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ជាមុន។

ឆដា មុនីនាថ Little Miss Global 2023
ឆដា មុនីនាថ Little Miss Global 2023

មិនខុសគ្នាប៉ុន្មានពី គង់ ចន័្ទណារីយ៉ាបវរកញ្ញាវ័យក្មេង LittleMiss Global 2023 ឆដា មុនីនាថ វិញ ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដែរថានាងក៏មានជំនឿជឿជាក់ទៅលើការប្រកួត នៅឆាកអន្តរជាតិ នាប្រទេសម៉ាឡេស៊ីនោះផងដែរ។ ដោយរូបនាងបានត្រៀមខ្លួនរួចជាស្រេច ទាំងការវឹកហាត់សមការដើរ ការឆ្លើយសំណួរ អាកប្បកិរិយានិងសកម្មភាព ឬ Talent ជាច្រើនផ្សេងទៀត។

លោក អ៊ិន វិចិត្រ និងបវរកញ្ញាវ័យក្មេងកម្ពុជា
លោក អ៊ិន វិចិត្រ និងបវរកញ្ញាវ័យក្មេងកម្ពុជា

ជាមួយគ្នានេះ លោក អ៊ិន វិចិត្រនាយកប្រតិបត្តិ ក្រុមហ៊ុន Medialoadដែលបានរៀបចំកម្មវិធីប្រឡងបវរកញ្ញាវ័យក្មេងកម្ពុជានេះឡើងក៏បានមានប្រសាសន៍ដែរថា៖

លើសពីនេះ លោកបន្តថា ក្រៅពីវិស័យបវរកញ្ញានៅថ្ងៃអនាគតលោកក៏នឹងមានគម្រោងធ្វើកម្មវិធីប្រឡងចម្រៀង ដោយផ្តោកខ្លាំងទៅលើយុវវ័យ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារជាតិនិងអន្តរជាតិថែមទៀតផង៕

ទស្សនាវីដេអូខាងក្រោម៖

ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...