ថៃ៖ កាលពីម្សិលមិញ ត្រូវនឹងថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៣ បវរកញ្ញាកម្ពុជា២រូប គឺ ឃឿន ប៉ូលីកា និង ឌៀប សុហ្វៀរ៉ា បានចេញដំណើរទៅកាន់ប្រទេសថៃ ដើម្បីទៅចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Junior Idol World។ ពិតណាស់ បើទោះបីជាយុវតីទាំងពីររូបនេះ មានវ័យក្មេង ប៉ុន្តែនាងមានភាពក្លាហានក្នុងការធ្វើដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិយ៉ាងជឿជាក់។
លើសពីនេះទៅទៀត ស្របពេលចូលរួមប្រកួតក្នុងកម្មវិធី ឃឿន ប៉ូលីកា ដែលជា Miss Preteen Cambodia និង ឌៀប សុហ្វៀរ៉ា Little Miss Cambodia បានរៀបចំខ្លួនយ៉ាងសមសួន មើលទៅស្រស់ស្អាត ហើយលេចធ្លោខ្លាំងតែម្ដង។
តួយ៉ាង អ្វីដែលកាន់តែចាប់អារម្មណ៍នោះ បវរកញ្ញាវ័យក្មេងទាំងពីររូបនេះ ទើបតែបង្ហោះរូបភាពថ្មី ដោយ ឃឿន ប៉ូលីកា រួមជាមួយនឹង ឌៀប សុហ្វៀរ៉ា បានតុបតែងខ្លួន ស្លៀកឈុតសម្លៀកបំពាក់យ៉ាងទាក់ទាញ មើលទៅស្រស់សោភា មានមន្តស្នេហ៍ សាកសមនឹងឈ្មោះជាបវរកញ្ញាតែម្ដង។ ម្យ៉ាងវិញទៀត រូបភាពថ្មីទាំងនោះ ត្រូវបានអ្នកលេងបណ្ដាញសង្គម និងហ្វេន សរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា៕EnterWrite to Thé Sun
សូមទស្សនារូបភាពខាងក្រោម៖