ចិន៖ អស់រយៈពេល ៣ ឆ្នាំមកហើយដែល តារាស្រី Fan Bingbing ហាក់បីដូចជាបានធ្លាក់ចេញពីការប្រកួតប្រជែងសម្រស់ នៅក្នុងសិល្បៈកម្សាន្ត ប៉ុន្តែសម្រស់របស់តារាស្រីរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ក៏ដូចជាធ្វើការតាមដានពីសកម្មភាពរបស់នាងស្ទើរតែគ្រប់ជំហាន។
ជាក់ស្ដែង កាលពីថ្មីៗនេះ រូបភាពរបស់ Fan Bingbing ខណៈពេលដែលនាងបង្ហាញខ្លួននៅអាកាសយានដ្ឋានបានបណ្តាលឲ្យមានការចាប់អារម្មណ៍សាជាថ្មី ក្នុងពេលដែលនាង បានតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ អាវពណ៌ផ្កាឈូកនិងសំពត់ខ្លីពណ៌ខ្មៅ បង្ហាញជើងដ៏ស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងនៅក្នុងដៃ មានកាន់ការ៉េមញ៉ាំដោយមិនខ្វល់ពីអ្វីទាំងអស់។
ចំពោះការស្លៀកពាក់ ព្រមទាំងការបញ្ចេញនូវកាយវិកាយបែបនេះ ធ្វើឲ្យនាងមើលទៅហាក់បីដូចជាកូនក្មេងដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលមនុស្សជាច្រើនបានឃើញហើយ មិនរំពឹងទុកថា កាពិតទៅនៅក្នុងឆ្នាំនេះ Fan Bingbing មានអាយុ ៤០ ឆ្នាំ បាត់ទៅហើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម ៖