បរទេស៖ បច្ចុប្បន្ននេះ ជនជាតិអាស៊ី ត្រូវបានគេឲ្យតម្លៃកាន់តែខ្លាំងដូចដែលបានឃើញដោយ Marvel បានបញ្ចេញរឿង «Shang-Chi និង Legend of the Ten Rings» ដែលនេះ គឺជាខ្សែភាពយន្តខ្នាតធំរបស់អាមេរិក ដែលនិយាយអំពីតួអង្គវីរបុរស ដែលមានប្រភពពីអាស៊ី។
លើសពីនេះ ខ្សែភាពយន្តនេះសម្តែងដោយតារាសម្តែង Simu Liu ដែលជាតារា កូនកាត់កាណាដា មានឈាមជ័រជនជាតិចិន ដែលខ្សែភាពយន្តនេះគឺជាការរួមបញ្ចូលគ្នានៃសិល្បៈក្បាច់គុនបុរាណចិន និងបច្ចេកវិទ្យាការថតបែបហូលីវូដទំនើប។
ជាមួយគ្នានេះដែរ អ្វីដែលចាប់អារម្មណ៍នោះ នៅលើបណ្តាញសង្គម កំពុងតែទទួលការចែករំលែក នៅលើការបង្ហោះ ពីប្រភពគណនីមួយដែលត្រូវបានគេស្គាល់ថា ជាអ្នកគុណនិយមក្បាច់គុន ល្បុកតោ មានឈ្មោះថា Dy Sao បានចែករំលែកដំណឹងមួយគួរឲ្យភ្ញាក់ផ្អើល។
ទន្ទឹមនឹងនេះ បើយោងតាមការបង្ហោះនោះ រូបលោក ត្រូវបានខាងក្រុមការងារ ក្នុងខ្សែភាគយន្តមួយនេះ ជ្រើសរើសជាពិសេស មួយក្នុងចំណោម ៣នាក់ ដែលជាអ្នកបង្ហាត់បង្រៀនក្បាច់គុន ដ៏តួអង្គសំខាន់ ក្នុងរឿង«Shang-Chi» នេះ ត្រូវបានគេស្គាល់ថាតារាសម្តែង Simu Liu ដែលលោកបានលើកឡើងនិយាយថា៖
កំពូលខ្សែភាគយន្ដដែលចំណងជើងថា «Shang-Chi និង the Legend of the Ten Rings» កំពុងតែបញ្ចាំងតាមបណ្តាលរោងភាគយន្តនានា នៅលើសកលលោក ត្រូវបានទទួលការគាំទ្រជាខ្លាំង ដែលបានបង្ហាញពីការទទួលស្គាល់ ជនជាតិអាមេរិកដើមកំណើតអាស៊ី បូករួមក្បាច់គុន ល្អគ្មានពីរ ត្រូវបានទទួលការស្ងើងសរសើរ គ្រប់មជ្ឈដ្ឋានដូច្នេះដែរ៕
ប្រភព៖ Dy Sao
សូមទស្សនារូបភាពខាងក្រោម៖