ភ្នំពេញ៖ ច្រើនឆ្នាំមកហើយដែលតារាចម្រៀងអាចច្រៀងច្រើនសម្លេង រ៉ូលីន ឈានជើងប្រឡូកក្នុងវិស័យសិល្បៈ។ ពិតណាស់ តារារូបនេះមិនត្រឹមមានសម្លេងពីរោះប៉ុណ្ណោះទេ តែក៏អាចច្រៀងត្រាប់តាមសម្លេងតារាដទៃជាច្រើននាក់យ៉ាងស្រដៀងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗជាលំដាប់ បើតាមការសង្កេតឃើញនោះ។
ពិតណាស់ ច្រើនឆ្នាំមកនេះ រ៉ូលីន ពិតជាជោគជ័យក្នុងវិស័យសិល្បៈខ្លាំង ហើយតារារូបនេះមិនត្រឹមអាចច្រៀងបានយ៉ាងពីរោះនោះទេ តែក៏អាចសម្ដែង និងធ្វើជាពិធីករបានយ៉ាងល្អទៀតផង។ ក្រោយការងារជោគជ័យ គេឃើញជីវិតឯកជនសិល្បកររូបនេះ រស់នៅយ៉ាងមានក្ដីសុខ ចាយជីវិតយ៉ាងហ៊ឺហារ ហើយឧស្សាហ៍ដើរលេងក្រៅប្រទេសជាញឹកញាប់តែម្ដង។
តួយ៉ាង ចូលសិល្បៈច្រើនឆ្នាំមកនេះ រ៉ូលីន ហាក់បីមិនសូវលេចឮដំណឹងមានគូស្នេហ៍ឡើយ ប៉ុន្តែថ្មីៗនេះ តារារូបនេះបានធ្វើឲ្យហ្វេនសង្ស័យពីទំនាក់ទំនងជាមួយបុរសម្នាក់ ដែលតែងតែថតរូបកៀកកាយ ស្និទ្ធស្នាលគ្នាយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះពួកគេបានដឹកដៃគ្នាទៅដើរលេងនៅប្រទេសវៀតណាម ព្រមទាំងបង្ហោះរូបយ៉ាងផ្អែមល្ហែម រហូតហ្វេនលាន់មាត់និយាយពីទំនាក់ទំនងអ្នកទាំងពីគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖