គួរឲ្យអាណិត Bang Chan សមាជិកក្រុម Stray Kids បានចេញមុខសុំទោស បន្ទាប់ពីបានធ្វើរឿងមួយនេះ - TrueID

គួរឲ្យអាណិត Bang Chan សមាជិកក្រុម Stray Kids បានចេញមុខសុំទោស បន្ទាប់ពីបានធ្វើរឿងមួយនេះ

August 4, 2021

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៣ ខែសីហា នេះ Bang Chan សមាជិកក្រុម Stray Kids បានទទួលការពេញនិយមទូទាំងពិភពលោក នៅលើបណ្តាញសង្គម Twitter នៅពេលដែលលោកយក Bubble មកបង្ហោះសារសុំទោសអ្នកគាំទ្ររបស់ខ្លួន។

ទាំងអស់នេះ គឺបន្ទាប់ពីវីដេអូឃ្លីបចាស់មួយដែលបង្ហាញពីការដែលលោក Bang Chan រាំបទ «This Is America» របស់ Childish Gambino ឡើងវិញ នៅលើបណ្តាញសង្គម ហើយវីដេអូឃ្លីប បានបង្ហាញពីការដែលលោក Bang Chan រាំតាមបទចម្រៀងដែលពេញនិយមហើយអ្នកគាំទ្របានចង្អុលបង្ហាញថា ការធ្វើត្រាប់តាមរបស់លោក Jim Crow នៅចុងបញ្ចប់គឺជាការដែលមិនសមរម្យ។

Bang Chan
Bang Chan

គួរបញ្ជាក់ផងដែរថា នៅទសវត្សឆ្នាំ១៨៣០ និង ១៨៤០ អ្នកសម្តែងជនជាតិស្បែកសម្នាក់ឈ្មោះ Thomas Dartmouth បានបង្កើតចរិតរើសអើងជាតិសាសន៍ នៅលើជនជាតិស្បែកខ្មៅឈ្មោះ Jim Crow បន្ទាប់ពីសង្រ្គាមស៊ីវិលរដ្ឋភាគខាងត្បូង ភាគច្រើនបានអនុម័តច្បាប់ដែលបដិសេធសិទ្ធិមនុស្សជាមូលដ្ឋានចំពោះជនជាតិស្បែកខ្មៅ ហើយច្បាប់នេះត្រូវបានគេស្គាល់ថាជាច្បាប់ JimCrow

Jim Crow
Jim Crow

ស្របគ្នានេះ ច្បាប់របស់លោក Jim Crow បានកំណត់ឱ្យមានការបែងចែក សាលារៀនសាធារណៈ កន្លែងសាធារណៈ និងការដឹកជញ្ជូនសាធារណៈនិងការបែងចែកបន្ទប់ទឹក ភោជនីយដ្ឋាន និងការផឹកទឹករវាងប្រជាជនស្បែកស និងជនជាតិស្បែកខ្មៅជាដើម។ លោក Jim Crow តំណាងឱ្យភាពស្របច្បាប់ នៃការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិស្បែកខ្មៅ និងត្រូវបានតំណាងជានិមិត្តរូបថា ជាការសើចចំអកនៅក្នុងវីដេអូចម្រៀងរបស់Childish Gambino សម្រាប់បទ «This Is America»  ។

ដូច្នេះអ្នកគាំទ្រ Stray Kids ជាច្រើនមានការខកចិត្ត នៅពេលដែល Bang Chan យកតម្រាប់តាមវា ខណៈវីដេអូអតីតកាលរបស់លោក ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ហើយ BangChan បានយក Bubble មកបង្ហោះសារសុំទោសអ្នកគាំទ្ររបស់ខ្លួន។

អ្នកគាំទ្រ

ដោយយោងតាមអ្នកលេងអ៊ីនធើណែត នៅលើបណ្តាញសង្គម ហាក់ដូចជា BangChan បានយកវាទៅដាក់ក្នុងដៃរបស់គាត់ផ្ទាល់ ដើម្បីបង្ហោះការសុំទោសដ៏វែងនេះដល់អ្នកគាំទ្ររបស់លោកដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។ ហើយចាប់តាំងពីការសុំទោសរបស់តារាប្រុសរូបនេះអ្នកប្រើប្រាស់អ៊ីនធើណែតនៅលើគេហទំព័រ បានពិភាក្សាគ្នាឥតឈប់ឈរ ជុំវិញបញ្ហានេះ ដែលអ្នកប្រើជនជាតិអាមេរិកដើមកំណើតកូរ៉េម្នាក់នៅលើ YouTube បានចង្អុលបង្ហាញថាវាជារឿងខុសឆ្គង ដែល Bang Chan ធ្វើការថតប៉ុន្តែលោកប្រហែលជាមិនដឹងអំពីការបង្ក និងមិនមានចេតនាចំអកឱ្យទេ៕

អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...