កម្សាន្ត៖ បន្ទាប់ពីបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលយ៉ាងយូរ តារាចម្រៀងស្រី Ella ក៏បានសាងប្រជាប្រិយភាពយ៉ាងខ្លាំង និងការគាំទ្រជាច្រើនពីទស្សនិកជន ជាមួយនឹងបទចម្រៀងល្បី កាលពីពេលកន្លងមក។
យ៉ាងណាមិញ ក្រៅសមត្ថភាពក្នុងវិស័យចម្រៀងហើយ បើក្រឡេកមកមើលពីការតុបតែងខ្លួនរបស់នាង កាលពីមុនវិញ គឺសុទ្ធតែធ្វើឲ្យគ្រប់គ្នា ហាក់មិននឹកស្មានដល់ និងបានគិតថា តារាស្រីរូបនេះអាចនឹងក្លាយជាTomboy ដោយសារតែនាងចូលចិត្ត លេងស្ទាយ៍កាត់សក់ខ្លី ស្លៀកសម្លៀកបំពាក់បែបមនុស្សប្រុស ទៀតផង។ តែទោះជាយ៉ាងណា ក្រោយពីនោះ Ella មិនបានធ្វើឲ្យហ្វេនៗខកចិត្តឡើយ ជាមួយនឹងភ្ញាក់ផ្អើលដោយបានចូលរោងការជាមួយនឹង ស្វាមីសេដ្ឋីម្នាក់ ផងដែរ។
ជាពិសេស មួយរយៈចុងក្រោយមកនេះ តារាស្រីរូបនេះ មានការផ្លាស់ស្ទាយ៍ទាំងស្រុង ដោយបានចេញមកជាមួយនឹងការតុបតែងខ្លួនបែបមនុស្សស្រីដ៏ស្រស់ស្អាត នៅក្នុងឈុតដ៏ពេញនិយម សាកសមទៅនឹងរូបសម្រស់របស់នាង ក្នុងពេលចូលរួមកម្មវិធីផ្សេងៗជាច្រើន ហើយតាមរយៈនេះ តារាស្រី Ella ថែមទាំងទទួលបានការពេញចិត្ត និងការសរសើរពីទស្សនិកយ៉ាងខ្លាំង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖