ចិន៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រី Zhao Liying កំពុងជាទីពេញនិយមយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មកម្សាន្តចិន ដែលកាលពីមុនមកនេះ នាងធ្លាប់ជាក្មេងស្រីមកពីជនបទ និងបានព្យាយាមផ្លាស់ប្តូរខ្លួនឯង ដើម្បីប្រែក្លាយខ្លួនទៅជាតារាដ៏ល្បីល្បាញជាមួយនឹងសម្រស់ដ៏ស្រស់សោភា ព្រមទាំងទទួលបានការសរសើរជាច្រើន។
យ៉ាងណាមិញ នៅពេលដែល នាងចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងៗ ភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ ហាក់មិនទទួលបានការចាប់អារម្មណ៍នោះទេ។ ប៉ុន្តែ ថ្មីៗនេះវិញ ស្រាប់តែមានអ្នកសរសេរប្លុកដ៏ល្បីម្នាក់ ដែបានបង្កឱ្យមានការរំជើបរំជួល នៅពេលបានជីកកកាយស៊េរីរូបថតផ្សាយពាណិជ្ជកម្មរបស់ Zhao Liying ដែលនាងបានថតកាលពី ១៤ ឆ្នាំមុន ដោយនៅខណៈពេលនោះ តារាសម្តែងរូបនេះ មានអាយុទើបតែ ១៩ ឆ្នាំប៉ុណ្ណោះ ដែលរូបសម្រស់និងមន្តស្នេហ៍របស់នាងគឺ មានភាពខុសគ្នាទាំងស្រុង ពីពេលបច្ចុប្បន្ន។
ជាពិសេសនោះដែរ បើទោះបីជា កាលពីនាងមានវ័យ ១៩ ឆ្នាំ មានភាពស្រស់ស្អាតវ័យក្មេង ប៉ុន្តែរូបសម្រស់ដ៏ផ្អែមល្ហែមមួយនេះ ហាក់មិនសូវមានភាពលេចធ្លោឡើយ តែនាងក៏នៅតែទទួលបានការកោតសរសើរ ចំពោះមុខមូលដ៏គួរឱ្យស្រលាញ់របស់នាង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖