ឃើញស្គ.មពេក ហ្វេន នាំគ្នាភ័.យស្ល.ន់ស្លោ. រូបរាងថ្មី G-Dragon ដូចអ្នក.ឈឺ - TrueID

ឃើញស្គ.មពេក ហ្វេន នាំគ្នាភ័.យស្ល.ន់ស្លោ. រូបរាងថ្មី G-Dragon ដូចអ្នក.ឈឺ

May 6, 2022

កូរ៉េខាងត្បូង៖ តារាចម្រៀងរ៉េប G-Dragon បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយសម្រាប់ Monte-Carlo Chanel Cruise Collection និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលលោក គឺជាឯកអគ្គរដ្ឋទូតម៉ាកបុរស តែមួយគត់ របស់ប្រេ៊នមួយនេះ ដែលបានចូលរួម នៅក្នុងព្រឹត្តិការណ៍មួយនេះ។

ជាក់ស្តែង តារាប្រុសរូបនេះ ត្រូវ​បាន​គេ​ឃើញ​ពាក់​អាវ​ប៉ាក់​ពណ៌​ខៀវ​ស្រាល​ពី​ម៉ាក Chanel ផ្គូផ្គង​នឹង​គ្រឿង​បន្ថែម​ពី​ម៉ាក​យីហោ Peaceminusone ផ្ទាល់​ខ្លួន។ ជាពិសេស G-Dragon ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបថតរបស់ idol រូបនេះត្រូវបានបញ្ចេញ ដោយសារតែអ្នកគាំទ្រជាច្រើន មានការព្រួយបារម្មណ៍ ដោយសារតែគាត់មើលទៅស្គមជាងមុនច្រើន។

ថ្វីត្បិតតែ G-Dragon មើលទៅអស្ចារ្យ នៅតែ មានភាពទាក់ទាញ ដូចសព្វរាល់ដង ប៉ុន្តែអ្នកនិយមលេងអ៉ីនធឺណែតកូរ៉េជាច្រើនមានការព្រួយបារម្ភថាលោកមើលទៅហាក់ដូចជាមានរាងស្តើង ស្គមខ្លាំង ជាមួយនឹងរូបរាង ដែលលោក​បានបង្ហាញថ្មី ៗ នេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...