កូរ៉េខាងត្បូង ៖ សូម្បីតែអ្នកសម្តែងកំពូល ដូចជា Jimin សមាជិកក្រុម BTS ក៏រងរបួសនៅលើឆាកដែរ ប៉ុន្តែលោកមិនចង់ឲ្យឈាមតែបន្តិចបន្តួចមកបញ្ឈប់ខ្លួនពីការសម្តែងដ៏អស្ចារ្យបាននោះទេ។
រំលឹកទៅថ្ងៃទី ២៣ និង ២៤ខែវិច្ឆិកា ក្រុម BTS បានប្រារព្ធពិធី Muster លើកទី ៥ របស់ពួកគេជាមួយ ARMY ដែលជាអ្នកគាំទ្រ នៅទីក្រុង Chiba ប្រទេសជប៉ុន ក្នុងនោះនៅថ្ងៃទី ១ អ្នកគាំទ្រ បានចាប់យករូបភាព របួសជង្គង់ជាក់ស្តែងរបស់ Jiminតាមកាមេរ៉ា។
ដោយសាររូបភាពវីដេអូ ពីកម្មវិធីមានកំណត់វាមិនច្បាស់ទេថា តើ Jimin បានលុតជង្គង់យ៉ាងដូចម្តេច ទើបបានជាខោរបស់លោក ត្រូវបានរហែកក្នុងកំឡុងពេលសម្តែងបែបនេះទោះជាយ៉ាងណាអ្នកគាំទ្រជាច្រើន បានដឹងថា Jimin បានលុតជង្គង់ និងរាំបានយ៉ាងស្វាហាប់ក្រោយរងរបួស ហើយវាមិនបានប៉ះពាល់ដល់ការសម្តែងរបស់លោក ទាល់តែសោះ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព : Koreaboo