បរទេស៖ អាចនិយាយបានថា ក្រៅពីមានភាពល្បីឈ្មោះហើយ តារាម៉ូដែលស្រី Victoria ដែលត្រូវបានគេស្អាល់ថា ជាភរីយាអតីតកីឡាបាល់ទាត់ David Beckham ហាក់ធ្វើឱ្យមហាជនជាច្រើន តែងតែយកចិត្តទុកដាក់នឹងរូបរាង ក៏ដូចជា ការថែសម្រស់មិនចេះចាស់របស់ខ្លួន ផងដែរ។
លើសពីនេះ ស្របពេលដែលមានសម្រស់គួរជាទីគាប់ចិត្តហើយ រៀងរ៉ាវនៅក្នុងគ្រួសារ Victoria ក៏កាន់តែគួរឲ្យច្រណែន និងបានបញ្ចេញរូបភាពរ៉ូមែនទិកជាហូរហែរ ជាមួយនឹងស្វាមីបណ្ដូលចិត្ត។ ជាពិសេស ថ្មីៗនេះ តារាស្រីរូបនេះ បានឆ្លៀតឱកាសធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត ចំពោះភាពគួរឱ្យស្រលាញ់របស់ប្ដីប្រពន្ធអ្នកទាំងពីរ ខណៈកំពុងសម្រាកលំហែកាយ និងរីករាយជាមួយនឹងការជិះទូកលេងកម្សាន្តជាមួយគ្នា ក្រោមបរិយាកាសដ៏រ៉ូមែនទិក។
យ៉ាងណាមិញ ទោះបីជាមានជីវិតរស់នៅសុភមង្គលជាមួយស្វាមី និងកូនៗក៏ដោយ តែតារាស្រីរូបនេះ នៅតែបន្តប្រឈមនឹង បំណុ.លជាច្រើន ប្រមាណជាង ៦០លានដុល្លារ ពីម៉ាកសម្លៀកបំពាក់របស់នាងផ្ទាល់។ ម៉្យាងវិញទៀត ដំណើរកម្សាន្តមួយនេះ ក៏បានធ្វើឡើងយ៉ាងរីករាយ បន្ទាប់ពី លេចឮដំណឹងក្រុមហ៊ុនរបស់នាង បានជំពាក់លុយដ៏ច្រើនសន្ធឹកសន្ធាប់ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖