កម្សាន្ត ៖ យោងតាមកាសែត BusanIlbo មជ្ឈមណ្ឌលសុខុមាលភាព សង្គមភូមិ Yeonsan ក្នុងស្រុក Yeonje នៃទីក្រុង Busan និងក្រុមប្រឹក្សាសន្តិសុខសហគមន៍ស្រុក Yeonje បានបោះពុម្ពផែនទីភូមិYeonsan ក្នុងឆ្នាំ ២០២១ ដែលផែនទីនេះមានលក្ខណៈពិសេសទាក់ទាញទេសចរណ៍សំខាន់ៗសាលារៀន សួនសាធារណៈ និងច្រើនទៀត ប៉ុន្តែអ្វីដែលបង្កឲ្យមានភាពចម្រូងចម្រាសនោះគឺជាសញ្ញាសម្គាល់អតីតផ្ទះជីដូនរបស់ Jungkook។
ក្នុងនោះ អតីតផ្ទះនេះត្រូវបានគូសនៅលើផែនទីជាមួយនឹងចំណងជើងថា «ផ្ទះដែលជីដូនរបស់BTS Jungkook ធ្លាប់រស់នៅ» ហើយបច្ចុប្បន្នវានៅទំនេរនិងបានចុះបញ្ជីក្នុងផែនទីជាកន្លែងទាក់ទាញភ្ញៀវទេសចរ ហើយមជ្ឈមណ្ឌលសុខុមាលភាពភូមិ Yeonsan បានពន្យល់ថា នៅពេលដែលពួកគេគូរផែនទីភូមិ វាត្រូវបានស្នើថា យើងគួរតែបញ្ចូលធាតុដែលគួរឱ្យចាប់អារម្មណ៍ដូច្នេះហើយទោះពួកគេបានសម្រេចចិត្តដាក់បញ្ចូលទីតាំង ដែលទាក់ទងនឹងតារាល្បីៗ។
ទោះបីជាយ៉ាងណាក៏ដោយវាត្រូវបានគេរាយការណ៍ថា ការគូសផែនទីត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពី Jungkook សមាជិកក្រុមBTS ឬអ្នកភូមិ Yeonsan នោះទេអ្នកស្រុកបានលើកឡើងថា វាជាការលុកលុយឯកជនភាព និងរំខានខណៈដែលភ្ញៀវមកសួររកទីតាំងផ្ទះចាស់ របស់លោកយាយ Jungkook៕
ប្រភព : Allkpop