អាមេរិក៖ អាចនិយាយបានថា កាលពីពេលថ្មីៗនេះបវរកញ្ញាចក្រវាឡឆ្នាំ២០១៨ កញ្ញា រឿន ណាត បានធ្វើដំណើរចេញទៅប្រទេសអាមេរិក ដើម្បីទៅទស្សនាការប្រកួតរបស់ កញ្ញា ហ្សង ម៉ានីតា ដែលប្រកួត Miss Universe 2022។
ជាមួយគ្នានេះដែរថ្មីៗនេះ កញ្ញា រឿន ណាត បានសម្ដែងនូវអារម្មណ៍យ៉ាងរីករាយ ក្រោយបានចូលទៅទស្សនកិច្ចក្នុងសេតវិមានសនៅសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត គេសង្កេតឃើញថា បវរកញ្ញាកម្ពុជារូបនេះ បានស្លៀកឈុតប្រពៃណីខ្មែរយ៉ាងសមសួន មើលទៅស្រស់សោភាតែម្ដង។
ទន្ទឹមនឹងបង្ហោះរូបភាពជាច្រើនសន្លឹក ដែលថតនៅសេតវិមានស គេចាប់អារម្មណ៍ឃើញថា មានហ្វេនជាច្រើន បានកត់សម្គាល់លើរូបភាពមួយសន្លឹក ដែលកញ្ញា រឿន ណាត បានថតជាប់កំលោះសង្ហាម្នាក់ ហើយបុរសម្នាក់នោះ រូបគេគឺជាកូនកាត់ខ្មែរផងដែរ។ មិនតែប៉ុណ្ណោះអ្នកគាំទ្រ ក៏បានចូលទៅcomment សរសើរពីរូបសម្បត្តិបុរសម្នាក់នោះពេញៗមាត់តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖