កូរ៉េខាងត្បូង៖ តារាសម្តែង Song Hye Kyo វ័យ ៤២ ឆ្នាំ មានពាក្យចចាមអារ៉ាមថាកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងវ័យក្មេង Cha Eun Woo ក្មេងជាងនាងដល់ទៅ ១៦ ឆ្នាំ កំពុងក្លាយជាប្រធានបទក្តៅគគុក។
ជាក់ស្តែង ព័ត៌មានដំបូងបានបង្ហាញខ្លួននៅលើ «YouTube Talk!» ដំណឹងដែលបានផ្ទុះឡើង ឈ្មោះរបស់អ្នកទាំងពីរ «Song Hye Kyo» និង «Cha Eun Woo» ក្លាយជាឃ្លាក្តៅគគុកនៅលើទំព័រស្វែងរកភាសាចិន និងកូរ៉េ។ យោងតាមប្រភពបានឱ្យដឹងថា Song Hye Kyo បានលង់ស្នេហ៍ជាមួយ Cha Eun Woo តាំងពីដំបូង។ អ្នកទាំងពីរបានជួបគ្នាសម្ងាត់ក្នុងរថយន្តអស់រយៈពេលពីរម៉ោងទៀតផង។
ទៀតសោតតាមប្រភពដដែលបាននិយាយថា Song Hye Kyo បានទៅស្ទូឌីយ៉ូកោះ ដែល Cha Eun Woo កំពុងថត ដើម្បីមកលេងមិត្តប្រុស អ្នកទាំងពីរបានឡើងលើរថយន្ត ដោយក្នុងចំណោមក្រុមការងារជាច្រើននាក់បានដឹងពីរឿងនេះផងដែរ។
អ្វីដែលចាប់អារម្មណ៍ គេក៏បានដឹងថា មនុស្សស្រីរបស់ Cha Eun Woo ប្រាថ្នាចង់បាននោះ គឺជាស្ត្រីវ័យចាស់ជាងខ្លួន ដែលអាចយល់ពីលោក ដែលនឹងអាចនាំមកនូវភាពកក់ក្តៅ ជាគូស្នេហ៍មកកាន់លោក។
នៅពេលនេះ ព័ត៌មានត្រូវបានគេនិយាយថាគ្មានមូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនបាននិយាយថា វាជារឿងធម្មតាទេដែល Song Hye Kyo ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយមនុស្សវ័យក្មេង។
ជារួម នាងក៏មានគូស្នេហ៍បុរសវ័យក្មេងជាងផងដែរ គឺអតីតស្វាមី Song Joong Ki ក្មេងជាង ៤ ឆ្នាំ ទស្សនិកជនជាច្រើនក៏បានចង្អុលបង្ហាញថា Song Joong Ki និង Cha Eun Woo មានរឿងជាច្រើនដែលដូចគ្នា ហើយក៏ជានិស្សិតមកពីសាកលវិទ្យាល័យតែមួយទៀតផង៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖