ថៃ៖ មហាជនប្រាកដជាបានស្គាល់ជាមួយបុរសរូបសង្ហា Weir Sukollawat ដែលលោកគឺជាតារាសម្ដែងដ៏មានប្រជាប្រិយភាពនិងមានឈ្មោះបោះសម្លេងនៅទូទាំងក្នុងប្រទេសនិងក្រៅប្រទេស។
កាលពីរយៈពេលកន្លងទៅនេះ Weir Sukollawat លោក បានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីទៅថតរឿងថ្មីមួយ ដែលជារឿងហូលីវូដ មានចំណងជើងថា Thirteen Lives ដែលសម្ដែងទាក់ទងនិងរឿងពិតក្មេងទាំង១៣នាក់ដែលបានជាប់នៅក្នុងល្អាងថាមលួង(Tham Luang) កាលពី៣ ឆ្នាំមុនកន្លងមកនេះ ដែលរឿងមួយនេះមហាជនគ្រប់គ្នាទន្ទឹងរងចាំតាមដានអស់រយៈពេលជាយូរមកហើយ។ សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី Weir តម្រូវឱ្យឃុំខ្លួនអស់រយៈពេល១៤ថ្ងៃ ដែលបានធ្វើឱ្យគេនៅតែក្នុងបន្ទប់មិនបានចេញទៅណាបាននោះទេ ។
តែបន្ទាប់ពីបានឃុំខ្លួនអស់រយៈពេល ១៤ថ្ងៃរួចមកគេក៏បានឃើញ Weir ផុសរូបចូលទៅក្នុងបណ្ដាញសង្គមពីការដើរកម្សាន្តយ៉ាងរីករាយនិងមានក្ដីសុខខ្លាំងជាមួយសត្វឆ្កែជាច្រើនក្បាល នៅទីកន្លែងដែលមានបរិយាកាសដ៏ស្រស់បំព្រងនៅប្រទេសអូស្ត្រាលី បន្ទាប់ពីបានចេញពីក្នុងបន្ទប់រយៈពេល១៤ថ្ងៃរួចមក៕
ប្រភព៖ Sanook
Join Us ៖ https://t.me/khmerload
ចង់ដឹងច្បាស់សូមទៅទស្សនារូបភាពទាំងអស់គ្នា៖