បរទេស៖ គេហទំព័រ People បានរាយការណ៍ថានៅម៉ោង ១ និង ៣០ នាទីព្រឹកថ្ងៃទី ១៨ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) ប៉ូលីសហាវ៉ៃបានប្រកាសពីការចាប់ខ្លួន Ezra Miller នៅក្នុងការវាយប្រហារមួយនៅ Leilani Estates ស្រុក Puna ។ ការស៊ើបអង្កេតបានរកឃើញថា Miller បានគប់កៅអី ហើយវាយស្ត្រីអាយុ ២៦ ឆ្នាំចំថ្ងាស រ.ងរបួ.សសើស្បែក។
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលតារាសម្តែង «Fantastic Beasts» បានឈប់រថយន្តរបស់លោកនៅចំណុចប្រសព្វនៃផ្លូវហាយវេ ១៣០ និងផ្លូវ Kukula ដែល Miller ខឹងប្រញាប់ប្រញាល់វាយប្រហារអ្នកដទៃ។
តាមប្រភពដដែល បាននិយាយថា ជនរងគ្រោះបានរ.ហែកថ្ងា.ស ១.៣ សង់ទីម៉ែត្រ ប៉ុន្តែបានបដិសេធមិនទទួលយកការបង់ប្រាក់សម្រាប់ការព្យាបាលពី Miller នោះទេ។
នៅម៉ោង ៤ ព្រឹកថ្ងៃដដែល Miller ត្រូវបានដោះលែង។ ប៉ូលិសកំពុងបើកការស៊ើបអង្កេតដើម្បីបំភ្លឺពីមូលហេតុបង្កហិង្សារបស់តារាសម្ដែង។ អ្នកតំណាងរបស់ Miller បានបដិសេធមិនធ្វើអត្ថាធិប្បាយទាំងអស់៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖