កម្សាន្ត៖ កាលពីពេលថ្មីៗនេះ រូបភាពមួយចំនួន របស់ តារាសម្ដែងហូលីវូដ Angelina Jolie កំពុងតែ បង្កភាពក្តៅគគុកនៅលើបណ្តាញសង្គម ព្រមទាំងមានការលើកឡើងមិនឈប់ឈរ ពីសម្រស់ដ៏ស្រស់ស្អាត និងមានលេចធ្លោរបស់តារាស្រីរូបនេះ។
ជាក់ស្ដែង នៅក្នុងរូបភាពទាំងនោះ ត្រូវបានគេដឹង ជាការបង្ហាញខ្លួនរបស់ Angelina Jolie ដើម្បីសម្ពោធរឿង ក្នុងឆ្នាំ ២០០៥ ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ស្ទាយ៍តុបតែងខ្លួនរបស់តារាស្រីរូបនេះ គឺមានភាពទាក់ទាញជាទីបំផុត ដោយបានចេញមកក្នុងឈុតខ្មៅ រឹបរាង ធ្វើឲ្យនាងកាន់តែមានមន្តស្នេហ៍ទ្វេរដង។
ម៉្យាងវិញទៀត តាមរយៈរូបភាពទាំងនេះ ទស្សនិកជនជាច្រើន បានទទួលស្គាល់ ពីកម្រិតនៃសម្រស់របស់នាង ដែលមានស្រស់ស្អាតដូចទេពធីតា មានកែវភ្នែកដ៏ក្តៅគគុក បបូរមាត់ក្រាស់ ព្រមទាំងរូបរាងចង្កេះស្ដើង បង្កើតជារូបភាពដ៏ល្អឥតខ្ចោះមួយ ដែលធ្វើឲ្យហ្វេនៗពោលពាក្យសរសើរយ៉ាងខ្លាំង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖