ភ្នំពេញ: កញ្ញា គៀតសុវណ្ណាឡាង ដែលប្រិយមិត្ត ពុកម៉ែបងប្អូន និងមហាជនខ្មែរបានស្គាល់ថា កញ្ញាជាតារាសម្តែង ដ៏មានប្រជាប្រិយភាពមួយរូបផងដែរនោះ បានមានទុក្ខជាខ្លាំងក្រោយពេលដែលលោកឪពុកបានទទួលមរណភាពដោយសារតែជំងឺគៀបសរសៃឆ្អឹងខ្នងដែលកើតមានប្រមាណ កន្លះឆ្នាំមកហើយ។
យ៉ាងណាមិញ ក្រោយពីទទួលដំណឹងមរណភាពដ៏សែនក្រៀមក្រំនេះក៏មានមហាជន និងសិល្បករ សិល្បការិនីជាច្រើនបានផ្ញើសាររំលែកទុក្ខជាមួយក្រុមគ្រួសាររបស់កញ្ញាផងដែរ។
សូមរំលឹកផងដែលថា លោកឪពុក របស់គៀតសុវណ្ណាឡាង បានទទួលមរណភាពនាល្ងាចថ្ងៃទី ៣០ មេសា ឆ្នាំ២០២១ ប្រមាណ ម៉ោង៦ល្ងាចក្នុងវ័យ៥០ឆ្នាំ ដែលបានបន្សល់ទុកនូវការសោកស្តាយជាខ្លាំងដល់ក្រុមគ្រួសារក៏ដូចជាកញ្ញាគៀត សុវណ្ណាឡាង ផ្ទាល់តែម្តង៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload