តារាកម្សាន្ត៖ បោះជំហាន ឈានជើងប្រឡូកនៅក្នុងវិស័យសិល្ប: និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និងហ្វេនៗក្នុងមួយរយ:ពេលចុងក្រោយនេះ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព លោកព្រីន បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកនិយមគាំទ្រលោក ដោយកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ បានស្លៀកឈុតបុរាណខ្មែរ ក្នុងសម័យចេនឡា រហូតធ្វើឲ្យហ្វេនៗស្ងើចសរសើរពេញហ្វេសប៊ុកតែម្តង។
ជាក់ស្តែងបើយើងក្រលេកទៅមើលឈុតព្រះរាជាសម័យចេនឡា ដែលព្រីន បានពាក់នោះ គឺឃើញថាពិតជាអង់អាច ក្លាហាន ដោយតារាប្រុសរូបនេះបានបញ្ចេញនូវថាមពល និងទឹកមុខដ៏មោះមុត សាកសមជាបុរសខ្មែរពិតៗ អមរំលេចដោយការពាក់គ្រឿងបុរាណខ្មែរ និងស្លៀកក្បិនបន្ថែមទៀតនោះ រឹងរឹតតែលើកសម្រស់ឲ្យឈុតនេះកាន់តែមានភាពលេចធ្លោ និងគួរឲ្យកោតសរសើរ។
សូមរំលឹកផងដែលថា នេះមិនមែនជាលើកទីមួយទេ ដែលតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ បានស្លៀកឈុតបុរាណបង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ជាតិ ប៉ុន្តែជាញឹកញយគេតែងតែឃើញលោកចូលរួមក្នុងសកម្មភាពថែរក្សានៅវប្បធម៌ជាតិ តួយ៉ាងដូចជាការចូលរួមរបស់លោកនៅក្នុងហាត់ល្ខោនខោលជាដើម៕
ចង់ឃើញថាតើព្រីន ស្លៀកឈុតបុរាណស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖