ដូចរំភើបជាងកូនក្រមុំទៀត Jin ឈរបាច់ផ្កាឲ្យ Jiyeon ក្នុងថ្ងៃមង្គលការ (មានវីដេអូ) - TrueID

ដូចរំភើបជាងកូនក្រមុំទៀត Jin ឈរបាច់ផ្កាឲ្យ Jiyeon ក្នុងថ្ងៃមង្គលការ (មានវីដេអូ)

December 11, 2022

កម្សាន្ត៖ ថ្មីៗនេះ អ្នកគាំទ្រតារា Kpop ច្បាស់ជាដឹងហើយថា តារាស្រី Jiyeon សមាជិកក្រុម T-ara បានចូលរោងការ បន្ទាប់ពីប្រកាសទំនាក់ទនងជាមួយគូស្នេហ៍ដែលជាកីឡាករវាយកូនបាល់ម្នាក់។ នៅក្នុងនោះ គេឃើញមានភ្ញៀវជាមិត្តរួមសិល្បៈ ហើយក៏ជាតារាល្បីៗជាច្រើនបានចូលរួមអបអរថ្ងៃមង្គលរបស់តារាស្រីរូបនេះ។

Jiyeon និងស្វាមី
Jiyeon និងស្វាមី

ជាពិសេស គេក៏ប្រទះឃើញវត្តមាន Jin ដែលជាសមាជិកក្រុម BTS បានចូលរួមក្នុងកម្មវិធី ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមជាខ្លាំង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គេឃើញសកម្មភាព Jin ឈរបាញផ្កាឲ្យ Jiyeon និង កូនកម្លោះ ហាក់ដូចជាត្រេកអររំភើបជំនួសសមីខ្លួនទៀត។

Jiyeon និងស្វាមី
Jiyeon និងស្វាមី

ទន្ទឹមនឹងនោះ គេបានថតវីដេអូសកម្មភាពមួយនេះ បង្ហោះពេញបណ្ដាញអ៉ិនធើណែត ធ្វើឲ្យមហាជនឆ្ងល់ថា Jin ស្និតស្នាលជាមួយតារាស្រីរូបនេះ តាំងពីពេលណាទើបបង្ហាញសកម្មភាពបែបនេះ។ បន្ទាប់ឃើញវីដេអូនេះហើយ ហ្វេននាំគ្នាថា ទម្រាំការខ្លួនឯងទៀត អាយដលរូបនេះ មិនដឹងសប្បាយចិត្តយ៉ាងណា៕

សូមទស្សនាវីដេអូខាងក្រោម៖

សកម្មភាព Jin 
ទាក់ទងជាមួយ:
តារាកូរ៉េវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...