យល់យ៉ាងណាចំពោះសម្រស់ តារាស្រីទាំងបីជំនាន់របស់ SM? - TrueID

យល់យ៉ាងណាចំពោះសម្រស់ តារាស្រីទាំងបីជំនាន់របស់ SM?

November 2, 2021

កូរ៉េខាងត្បូង៖ ថ្មីៗនេះ ផលិតកម្ម SM Entertainment បានបញ្ចេញរូបថតថ្មីមួយឈុត របស់សិល្បករក្រោយផលិតកម្មរបស់ពួកគេដើម្បីស្វាគមន៍រដូវកាលថ្មីសម្រាប់ «Season Greetings ២០២២» ហើយអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណែត ក៏បានឃើញក្រុមតារាចម្រៀងស្រីរបស់SM ទាំង ៣ ជំនាន់ផងដែរ។ 

ក្នុងនោះ ខណៈពេលដែលក្រុម SNSD ត្រលប់មកវិញក្នុងពេលវេលានេះ បានបង្ហាញពីភាពទន់ភ្លន់ និងបរិសុទ្ធដូច ចំណែកឯក្រុម Red Velvet ហាត់ដូចជាទេពធីតាមានវេទមន្ត ចំណែកក្រុម aespa នាំមកនូវរូបរាងបែបក្មេងស្រីដ៏ស្រស់ស្អាត នៅក្នុងឈុតសំលៀកបំពាក់ចម្រុះពណ៌។

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងការបកស្រាយខាងក្រោម ៖

១. ក្រុម SNSD

ក្រុមតារាចម្រៀងស្រី SNSDដែលមានសមាជិក​ទាំង ​៥​នាក់​ បាន​ប្រែ​ក្លាយ​ជា​នារីដ៏​ស្រស់​ស្អាត ​ដោយ​មាន​ពណ៌​ស​ជា​ពណ៌​ចម្បងហើយក្រុមតារាចម្រៀងស្រីនេះ មានបទពិសោធន៍ដល់ទៅ ១៥ឆ្នាំ ក្នុងនាមជាតារា Kpop ហើយពិតជាធ្វើឱ្យសាធារណៈជនឈ្លក់វង្វេងជាមួយនឹងភាពស្រស់ស្អាតក្មេង មិនចេះចាស់របស់ពួកគេ។

SNSD
SNSD

២. ក្រុម Red Velvet

ក្រុមតារាចម្រៀងស្រី RedVelvet បាន​ប្រែ​ក្លាយ​ជា​នារី​​ដ៏​ស្រស់​ស្អាត ​ដែលមាន Concept ជា ​Queen's Gambit អ្វីដែលកាន់តែពិសេសគឺ Joyនៅតែលេចធ្លោជាងគេ ជាមួយនឹងសម្លៀកបំពាក់ភ្លឺរលោងនិងបបូរមាត់ពណ៌ក្រហមខុសពីសមាជិកដទៃទៀត។

Red Velvet
Red Velvet

៣. ក្រុម Aespa

នៅក្នុងផលិតកម្ម SMក្រុមតារាចម្រៀងស្រី aespa បានស្វាគមន៍រដូវកាលថ្មីនេះជាមួយនឹងឈុតរូបថតដ៏ស្រស់ស្អាតនូវ Concept បែបក្មេងស្រី ហើយសមាជិកទាំង ៤ ក៏បានស្លៀកសំលៀកបំពាក់ដ៏អស្ចារ្យ ដែលមានចម្រុះផងដែរ៕

aespa
aespa

ប្រភព : kenh14.vn

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...