ខកស្នេហ៍ច្រើនដងហើយ ពេលនេះ Kwan បង្ហើបដំណឹងល្អពីទំនាក់ទំនងស្នេហាថ្មី - TrueID

ខកស្នេហ៍ច្រើនដងហើយ ពេលនេះ Kwan បង្ហើបដំណឹងល្អពីទំនាក់ទំនងស្នេហាថ្មី

October 14, 2021

ថៃ៖ ក្រោយពីមានស្នេហាដែលមិនសមបំណងជាច្រើនដង ឃើញថា តារាស្រី Kwan Usamanee ហាក់មានភាពស្ងប់ស្ងាត់អស់មួយរយៈ ដែលធ្វើឲ្យហ្វេនៗកាន់តែតាមដាន និងចង់ដឹងពីរឿងរ៉ាវផ្ទាល់របស់នាងនឹងទៅជាយ៉ាងណា។  

ថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែបានចេញមកបង្ហើប ពីរឿងរ៉ាវក្នុងចិត្ត នៅក្នុងបទសម្ភាសន៍មួយ ដែលបានលើកឡើងថា ទំនាក់ទំនងស្នេហាថ្មីរបស់នាងគឺមានភាពល្អប្រសើរ ប៉ុន្តែមិនទាន់ ត្រៀមខ្លួនបើកបង្ហាញជាផ្លូវការនោះទេ ដោយរូបនាងចង់ប្រាប់ឲ្យដឹង នៅពេលដែលប្រាកដថា មនុស្សម្នាក់នោះ នឹងក្លាយជាមនុស្សដែលអាចចូលមកក្នុងជីវិតរបស់នាងបាន។ 

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Kwan ក៏បានលើកឡើងថា ពេលនេះនាងមានអាយុ ៣៣ ឆ្នាំរួចទៅហើយ ហើយមនុស្សម្នាក់នេះ អ្នកម្តាយរបស់នាងក៏បានបើកភ្លើងខៀវឲ្យដែរ។ ជាពិសេស នាងបានប្រាប់ថា ចង់បានដៃគូជីវិតដែលអាចពឹងពាក់បាន ហើយថ្ងៃនោះនឹងអាចមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែនាងរង់ចាំឱ្យបានច្បាស់ជាមុនសិន ព្រោះមិនចង់មានការសោកស្ដាយនៅពេលក្រោយ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...