រក្សាលំនឹងល្អ ទោះជួបរឿងបែបនេះនៅទីសាធារណៈ Zhao Liying នៅធ្វើដូចធម្មតា - TrueID

រក្សាលំនឹងល្អ ទោះជួបរឿងបែបនេះនៅទីសាធារណៈ Zhao Liying នៅធ្វើដូចធម្មតា

February 21, 2022

ចិន៖ ជាការពិតណាស់ រាល់ពេលចូលរួមកម្មវិធីម្ដងៗ បណ្ដាតារាល្បីៗជាច្រើន ជាពិសេសតារាស្រី តែងតែព្យាយាមបង្ហាញមុខ ជាមួយនឹងរូបភាពដ៏ល្អឥតខ្ចោះ និងមិនចង់​មាន​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង ពេល​កំពុង​ដើរ និង​ឈរ​លើ​កម្រាល​ព្រំ​ក្រហម​នោះ​ទេ។ តែទោះយ៉ាងណា ករណីនេះនៅតែមាន ដែលធ្វើឲ្យហ្វេនៗជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

ក្នុងនោះដែរ ស្រាប់តែមានចែករំលែកឡើងវិញ ពីរូបថតជាច្រើនសន្លឹករបស់ តារាស្រី Zhao Liying នៅពេលនាងបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយម៉ាកយីហោមួយ កាលពីខែមេសា ឆ្នាំ ២០២១ កន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានលេចមុខជាមួយនឹងរ៉ូបគ្មានខ្សែពណ៌ស បង្អួតស្មាស្ដើងរបស់ខ្លួន ដែលមានរូបសម្រស់ស្រស់ស្អាត និងក្មេងវ័យ ថែមទៀត។ 

អ្វីដែលគួរឲ្យផ្ដោតអារម្មណ៍ជាងនេះ គឺនៅខណៈ​ដែល​ Zhao Liying កំពុងតែ​រវល់​ជជែក​ជា​មួយ​ពិធីករ ពេលនោះស្រាប់តែ ​ក្រវិល​មួយ​បាន​ធ្លាក់​មក​លើស្មារបស់នាង ប៉ុន្តែតារាស្រីរូបនេះ បែរជាមិនបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលភ័យស្លន់ស្លោអ្វីឡើយ និងកាន់ក្រវិលដែលជ្រុះនៅនឹងដៃ រួចរក្សាស្នាមញញឹមដាក់ពិធីករ និងរូបភាពដ៏លេចធ្លោគួរជាទីពេញចិត្ត សម្រាប់ទស្សនិកជនទាំងឡាយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...