កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រៅពីបានធ្វើបច្ចុប្បន្នភាព ពីជីវិតប្រចាំថ្ងៃបន្ទាប់ពីមានផ្ទៃពោះ តារាសម្ដែងស្រី Son Ye Jin បានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ជាពិសេស នៅពេលដែលបានចែករំលែកពីមុខម្ហូបជាច្រើនមុខ ដែលក្រុមគ្រួសាររបស់នាងបានទទួលទាន កាលពីសប្ដាហ៍មុន។
យ៉ាងណាមិញ អមជាមួយនឹងការចែករំលែករបស់ Son Ye Jin បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេត មើលឃើញនំខេកមួយ ដែលមានពាក្យជូនពរថ្ងៃកំណើតដល់អ្នកម្ដាយ រហូតដល់មានការបង្ហើបថា កាលពីប៉ុន្មានថ្ងៃមុននេះ គឺជាថ្ងៃខួបកំណើតរបស់ម្ដាយ លោក Hyun Bin ដែលត្រូវជាម្ដាយក្មេករបស់នាង ផងដែរ។
ហើយតាមរយៈនេះ គេក៏អាចដឹងថា ប្ដីប្រពន្ធ Son Ye Jin និងស្វាមី បានរៀបចំពិធីជប់លៀងតូចមួយយ៉ាងកក់ក្ដៅ ដើម្បីអបអរថ្ងៃកំណើតដល់ម្ដាយ លោក Hyun Bin ក៏ដូចជា បានលើកឡើងពី ទំនាក់ទំនងរវាង Son Ye Jin និងម្ដាយក្មេក ដែលមានភាពល្អប្រសើរខ្លាំង ខណៈដែលមានប្រភពជាច្រើនបានបង្ហើបថា សូម្បីតែមុនពេលរស់នៅក្នុងផ្ទះតែមួយ ម្តាយរបស់ Hyun Bin ពិតជាពេញចិត្ត និងស្រលាញ់ Son Ye Jin ខ្លាំងណាស់៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖