រាជធានីភ្នំពេញ ៖ ពិតណាស់ ប្រសិនបើក្រឡេកទៅមើលជីវិត ពេលបច្ចុប្បន្ន និងកាលពីអតីតកាល របស់តារាកំប្លែង នាយ ពាក់មី គឺផ្ទុយស្រឡះគ្នាខ្លាំងណាស់ ដូច្នេះហើយ ទើបមនុស្សគេមិនឲ្យមើលងាយមនុស្ស ពីកម្មករសំណង់ជាលក្ខណៈគ្រួសារ ហូបព្រឹកខ្វះល្ងាច ហូបល្ងាចខ្វះព្រឹក ពេលនេះ ស្រាប់តែគ្រួសារ នាយពាក់មី ឡើងកូដ ល្បីពាសពេញប្រទេស ចំណូលច្រើន មិនធម្មតាទេ។
ជាមួយគ្នានេះ មហាជនដែលនិយមគាំទ្រ នាយ ពាក់មី ប្រាកដជាដឹងច្បាស់ថា ក្តីស្រមៃរបស់គាត់បន្ទាប់គឺ សង់ផ្ទះធំស្កឹមស្កៃឲ្យឪពុកម្តាយក្មេក ព្រោះខ្លួនបានសង់ឲ្យម្តាយឪពុកបង្កើតខ្លួនរួចហើយ តែពេលថ្មីៗនេះ នាយពាក់មី ធ្វើបានសម្រេចហើយ ដោយបានសូត្រមន្តឡើងសសរផ្ទះថ្មីមួយខ្នងនោះ។
តែយ៉ាងណាមិញ នៅមិនទាន់អស់ទេ ព្រោះក្រោយត្រូវចំណាយលុយ រាប់ស៊ិបម៉ឺនដើម្បី ដំណើរការសាងសង់នោះ នាយ ពាក់មី នៅឆ្លៀតទៅទិញផ្ទះថ្មី នៅក្នុងទឹកដី ភ្នំប្រសិទ្ធតម្លៃជាង ៦៨០០០ដុល្លារ ធ្វើឲ្យមហាជនស្ញប់ស្ញែង ជាខ្លាំង ព្រោះមិនធ្លាប់បានដឹងថា នាយ ពាក់មី ស្កុកស្តុម្ភដូច្នេះហើយ។
គួរបញ្ជាក់ថា នេះយោងតាមការប្រាប់ឲ្យដឹង ពី លោក ហ៊ួត ជា ដែលសរសររៀបរាប់ថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖