កម្សាន្ត៖ ថ្វីត្បិតតែតារាចម្រៀងដ៏ល្បីល្បាញ Heechul មានរូបរាងសង្ហា មានមនុស្សស្រលាញ់រាប់មិនអស់មែន ប៉ុន្ដែជីវិតស្នេហារបស់លោក មិនដែលសមបំណងនោះទេ។ កាលពីពេលកន្លងទៅនេះ Heechul សារភាពថា ខ្លួនធ្លាប់ធ្វើឲ្យអតីតមិត្តស្រីយំ ព្រោះតែខ្លួនជក់លេងហ្គេមពេក។
នៅក្នុងកម្មវិធី My Ugly Duckling តារាប្រុសរូបនេះបានទម្លាយរឿងជូរចត់មួយថា គ្រាមួយខ្លួនកំពុងលេងហ្គេម ហើយមិត្តស្រីក៏នៅជាមួយគ្នាផងដែរ ហើយសុខៗនាងក៏បានសុំបែកគ្នា លោកបានឆ្លើយយល់ព្រម ទាំងមិនស្ទាក់ស្ទើ ហើយថែមទាំងឲ្យនាងត្រលប់ទៅផ្ទះវិញទៀតផង។
បន្ទាប់មកនាងក៏ចាប់ផ្ដើមយំតែម្ដង Heechul បានបន្តទៀតថា ខ្លួនត្រូវតែប្រាប់ត្រង់ៗ ព្រោះខ្លួនបានណាត់ជាមួយគ្នា២៤នាក់ទៀត ដើម្បីលេងហ្គេម។ ក្រោយពីឮបែបនេះ តារាម្នាក់ដែលនៅក្នុងកម្មវិធីនោះបានរិះគន់ទៅកាន់ Heechul តែលោកនៅតែនិយាយការពារខ្លួនឯងថា មិត្តស្រីខ្លួនស្រាប់តែមកសុំបែកគ្នាទាំងមិនឲ្យដឹងមុនបឺបនេះ លោកមិនដឹងធ្វើយ៉ាងម៉េចទេ ព្រោះលោកបានណាត់ជាមួយគេ២៤នាក់នោះហើយ។
គួរបញ្ជាក់ផងដែរថា រឿងនេះកើតឡើង តាំងពីតារាចម្រៀងរូបនេះក្នុងកំឡុងវ័យ២០ផ្លាយនោះទេ។ ចំណែក បច្ចុប្បន្នលោកមានអាយុ៣៨ឆ្នាំទៅហើយ ប៉ុន្ដែលោកនៅមិនទាន់រកដៃគូជីវិតឃើញនៅឡើយទេ៕
ប្រភព៖ KSTARLIVE