អ្នកណាក៏ដឹងថាជីវិតគ្រួសាររបស់តារាសម្តែង ដែលកាន់ពហុជំនួញក្នុងដៃ អ្នកនាង គង់ ចាន់ស្រីមុំ ពោរពេញទៅដោយស្នាមញញឹម និងមានភាពកក់ក្តៅក្នុងរង្វង់គ្រួសារ។ បើទោះជាមានគ្រួសារ និងមានកូនស្រីម្នាក់ហើយក្តី ក៏ប្រជាប្រិយភាពរបស់តារារូបនេះនៅតែស្ថិតក្នុងដួងចិត្តរបស់អ្នកគាទ្រ និងកាន់តែស្ទុះឡើងជាងមុនផងដែរ។
នៅលើបណ្តាញសង្គមផ្លូវការរបស់អ្នកនាង គង់ ចាន់ស្រីមុំ គេសង្កេតឃើញថា តែងតែមានការបង្ហោះរូបភាពយ៉ាងស្រស់ស្អាតជាមួយស្វាមីក៏ដូចជាជុំគ្រួសារ ដែលមើលទៅពិតជាគួរឲ្យច្រណែន។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហោះកម្រងរូបភាពមួយឈុតធំដែលបង្ហាញពីភាពក្រមិចក្រមើមជាមួយកូនជាទីស្រលាញ់របស់ខ្លួន ម៉ូម៉ូ ដែលមើលទៅពិតជាគួរឲ្យខ្នាញ់ខ្លាំងមែនទែន ដែលអមជាមួយនឹង Caption ដែលគួរឲ្យអស់សំណើចបែបនេះថា :
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖