ព្រោះកូវីដ ចាន់ តារាទី ប្តូរអាជីពជាតារាសម្តែង មកលក់ផ្អកប្រហុកត្រីងៀត - TrueID

ព្រោះកូវីដ ចាន់ តារាទី ប្តូរអាជីពជាតារាសម្តែង មកលក់ផ្អកប្រហុកត្រីងៀត

September 8, 2021

រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនស្គាល់យ៉ាងច្បាស់រួចមកហើយ តារាសម្តែងជើងចាស់ដ៏ល្បី លោកស្រី ចាន់ តារាទី  ពេលនេះ បានផ្លាស់ប្តូរអាជីពជាអ្នកសម្តែង មកធ្វើជាអ្នកលក់ផ្អកប្រហុក ត្រងៀត ដោយសារតែបច្ចុប្បន្នភាពនៃបញ្ហារាតត្បាតជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។   

តាមរយៈកិច្ចសម្ភាសន៍មួយជាមួយ កម្មវិធីសិល្បករកម្ពុជា និងសង្គម លោកស្រី ចាន់ តារាទី បានលើកឡើងថា  មកទល់សព្វថ្ងៃនេះ​ លោកស្រី មានកូនបីនាក់ ហើយកូនលោកស្រី សុទ្ធតែធំដឹងក្តីនិងបានរៀនចប់មានការងារធ្វើ តែយ៉ាងណា លោកស្រី នៅតែពុះពារគិតគូរដល់អនាគតកូនៗជានិច្ចព្រោះលោកស្រីជាបង្គោលចំហរដ៏ធំសម្រាប់កូន។

ក្នុងនោះ មុននឹងមកលក់គ្រឿងប្រហុកផ្អក ត្រងៀត ។ល។ តាមប្រព័ន្ធអនឡាញនេះ លោកស្រីក៏ធ្លាប់លក់គុយទាវ បានមួយរយៈ តែត្រូវផ្អាកទៅវិញ ដោយសារការរាលដាលនៃកូវីដ១៩ចំណែកឯ ការថតរឿងពីមុន ក្នុងមួយខែ លោកស្រីអាចថត បានពី៣ ទៅ៤ រឿងឯណោះ តែឥឡូវនបានត្រឹមតែ១រឿងប៉ុណោះ។

សូមជម្រាបថា មកទល់ពេលនេះលោកស្រី ចាន់ តារាទី កំពុងតែប្រកបរបរលក់ ផ្អកប្រហុក ត្រងៀត ទឹកឃ្មុំជាដើម តាមប្រព័ន្ធអនឡាញហើយជាមួយគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើន បានជួយទិញ លោកស្រីផងដែរ។ ហើយរបស់ដែលលោកស្រីលក់មិនមានប្រើប្រាស់សារធាតុគីមីនោះទេ ហើយករណីបើមានរបស់ណាខូច ឬមិនល្អ លោកស្រីថែមទាំងដូរជូនភ្ញៀវវិញទៀតផង។

បើតាមការបញ្ជាក់ពីលោកស្រីក្នុងមួយថ្ងៃ ទទួលបានការទិញកម្ម៉ង់ពីភ្ញៀវតាមអនឡាញ ដូចជា ប្រហុក និងពងត្រី ប្រមាណ ២០គីឡូ និង ផ្អក ៣០គីឡូ លក់តែ២ថ្ងៃ ជាដើម។

អ្វីដែលគួរកោតសរសើរចំពោះ លោកស្រីនោះគឺលោកស្រី ចាន់ តារាទី មិនចេះប្រកាន់ខ្លួននោះទេ បើទោះបីជាតារាសម្តែងរូបនេះមានកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញយ៉ាងណាក្តី៕

លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី និងសុគន្ធ និសា
លោកស្រី ចាន់​ តារាទី និងសុគន្ធ និសា
លោកស្រី ចាន់​ តារាទី និង ទេព រិនដារ៉ូ<br>
លោកស្រី ចាន់​ តារាទី និង ទេព រិនដារ៉ូ
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
លោកស្រី ចាន់​ តារាទី
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...