គូស្នេហ៍ប្រុសវ័យក្មេង ម៉ៃកូ និងវ៉ាន់ថៃ កាន់តែផ្អែមល្ហែម និង​បើកចំហរឹតតែខ្លាំង - TrueID

គូស្នេហ៍ប្រុសវ័យក្មេង ម៉ៃកូ និងវ៉ាន់ថៃ កាន់តែផ្អែមល្ហែម និង​បើកចំហរឹតតែខ្លាំង

June 16, 2021

ភ្នំពេញ៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមកំពុងចាប់អារម្មណ៍លើគូស្នេហ៍ប្រុសមួយគូ ដែលបានថតរឿងសិស្សសាលាប្រភេទ BL។ បើទោះបីរឿងមួយនេះមិនទាន់បានចេញជាផ្លូវការ តែមានអ្នកចាប់អារម្មណ៍ច្រើន ដោយសារអ្នកដឹកនាំរឿងបានយកតួអង្គគូស្នេហ៍ពិតៗមកលេងផ្ទាល់។ អ្វីដែលពិសេស តួអង្គមានវ័យក្មេងបែបយុវវ័យ និងធ្លាប់បានសម្ដែងរឿងជាច្រើនកន្លងមកផងដែរ។

យ៉ាងណាមិញ ហើយគូស្នេហ៍ប្រុសមួយនោះគឺជាលោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ ដោយអ្នកទាំងពីរបានសម្រេចចិត្តទាក់ទង និងស្វែងយល់ចិត្តគ្នាបានច្រើនឆ្នាំមកហើយ។ ពិតណាស់តារាសម្ដែងពីរនេះទាក់ទងគ្នាដោយបើកចំហរ និងមានអ្នកគាំទ្រជាច្រើនរំភើបពេលឃើញពួកគេនៅជាមួយគ្នាបែបនេះ។

លើសពីនេះទៅទៀត លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ តែងតែធ្វើឲ្យអ្នកគាំទ្រច្រណែននូវជីវិតគូស្នេហ៍អ្នកទាំងពីរជានិច្ច។ ស្ទើរតែគ្រប់ពេលទៅហើយ ដែលគូស្នេហ៍មួយគូនេះតែងតែបង្ហោះរូប និងផុសstoryស្វីតៗលើបណ្ដាញសង្គមឲ្យហ្វេនបានឃើញ។ មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលរូបសម្បត្តិវិញ គូស្នេហ៍មួយគូនេះមានមុខមាត់ស្អាត សង្ហារមិនចាញ់គ្នាប៉ុន្មានឡើយ។ ក្នុងនោះដែរ បើទោះបីគូស្នេហ៍មួយគូនេះស្រលាញ់ភេទដូចគ្នា តែក៏មានការគាំទ្រពីអ្នកលេងបណ្ដាញសង្គម ជាពិសេសហ្វេនតារាពីររូបនេះតែម្ដងបានលើកទឹកចិត្ត និងចង់ឃើញគូស្នេហ៍មួយគូនេះស្រលាញ់គ្នារហូតទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
  លោក លី ម៉ៃកូ និងលោក វ៉ាន់ថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...