កម្សាន្ត ÷ កាលពីថ្ងៃទី ៨ ខែមិថុនា កម្មវិធី «TMI News Show» របស់ Mnet បានគ្របដណ្តប់តារាកូរ៉េកំពូលៗ ហើយបានរាយបញ្ជី អំពីគ្រឿងសង្ហារឹមថ្លៃបំផុត ១១ គ្រឿងដែលជាកម្មសិទ្ធិរបស់តារា ដែលអ្នកចង់មានផងដែរ។
ហើយមកដល់ក្នុងចំណាត់ថ្នាក់ទី ១១ គឺ Sandara Park សមាជិកក្រុម 2NE1 ដែលផ្ទះរបស់តារាស្រីរូបនេះត្រូវបានគេដាក់បង្ហាញ នៅថ្ងៃនោះគឺពោរពេញទៅដោយស្បែកជើង Nike ប្រហែល ៨០ គូ នេះគឺគួរឱ្យចាប់អារម្មណ៍គ្រប់គ្រាន់ហើយ ប៉ុន្តែយោងទៅតាម Sandara នាងមានស្បែកជើងច្រើនជាងនេះ ៥ ទៅ ៦ ដងនៅផ្ទះគ្រួសាររបស់នាង។
ហើយបន្ទប់ស្លៀកពាក់របស់ Sandara Park ក៏ទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងក្រណាត់ព្យួរដែលបានមកពីក្រុមហ៊ុនអ៊ីតាលី លើសពីនេះ ធ្នើរព្យួរអាចប្រើប្រាស់បានតាមវិធីផ្សេងៗ ស្របតាមតម្រូវការ ដោយសារធ្នើរ និងកន្លែងព្យួររបស់វាអាចលៃតម្រូវបាន ខ្សែព្យួរដ៏ឆ្នើមនេះត្រូវបានចុះបញ្ជីក្នុងតម្លៃ 4 លានវ៉ុន ប្រហែលនឹង ៣,០០០ ដុល្លារឯណោះ៕
ប្រភព: Kbizoom