ថៃ៖ ជាការពិតណាស់ បន្ទាប់ពីបានសម្រាលកូនរួចមក តារាស្រី Due Arisara ក៏បានបង្ហាញពីការតុបតែងខ្លួនឆើតឆាយជាបន្តបន្ទាប់ ដែលធ្វើឲ្យបណ្ដាអ្នកទស្សនាជាច្រើន ចូលចិត្តនឹងតាមដានទៅលើរូបសម្រស់របស់នាង បើទោះបីជាមានផ្លាស់ប្ដូរ រូបរាងបន្តិចក៏ដោយ។
ជាក់ស្ដែង ចំពោះរឿងនេះ មិនជាបញ្ហាសម្រាប់តារាស្រី Due នោះទេ ផ្ទុយទៅវិញ ថ្មីៗនេះ ជាមួយនឹងដំណើរកម្សាន្តដ៏រីករាយទៅខាងក្រៅប្រទេស តារាស្រីរូបនេះ បានចេញមកជាមួយនឹងស្ទាយ៍តុបតែងខ្លួនបែបស៊ីវិល័យ ទាំងសម្លៀកបំពាក់ ការតែងមុខមាត់ រួមទាំងជាមួយនឹងការពាក់វ៉ែនតាឈរបង្អួតសម្រស់ដ៏លេចធ្លោ ដែលមើលទៅពិតជាមានភាពសាកសមយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួនលើកនេះ អាចនិយាយបានថា Due នៅតែមានភាពទាក់ទាញ ក្នុងក្រសែភ្នែកមហាជនជាច្រើន ដែលគ្រប់គ្នាបង្ហាញពីការពេញចិត្ត និងសរសើរពីការជ្រើសរើសម៉ូត ដែលជួយឲ្យនាងរក្សាបាននូវភាពស្រស់ស្អាតនៃរូបរាងរបស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖