កម្សាន្ត÷ ជាមួយនឹងការត្រឡប់មកវិញ ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ BLACKPINK បន្ទាប់ពី២ឆ្នាំជាមួយនឹងបទ «PINK VENOM» នោះក្រុមនេះកាន់តែធ្វើឲ្យហ្វេនរំភើបថែមមួយកម្រិតទៀត ដោយ YG Entertainment ប្រកាសថាក្រុម BLACKPINK នឹងទៅសម្តែងនៅកម្មវិធីធំ របស់អាមេរិក VMAs ២០២២។
យ៉ាងណាមិញមុនពេលបានទៅសម្តែង ក្រុម BLACKPINKបែជាជាប់នៅក្នុងចម្រូងចម្រាស់មួយទៅវិញ ក្រោយនៅថ្ងៃទី ២២ខែសីហា កន្លងទៅ VMAs បានប្រកាស ពីបេក្ខភាពសម្រាប់ពានរង្វាន់ «Groupof The Year» ដែល BLACKPINK ត្រូវបានតែងតាំងរួមជាមួយBTS City Girls Foo Fighters Imagine Dragons Måneskin Red Hot ChiliPeppers និង Silk Sonic។
ស្របគ្នានោះក្រុម Coldpay និងអាល់ប៊ុមស្ទូឌីយោទី ៩ របស់ពួកគេ មិនត្រូវបានរួមបញ្ចូលទេ ដោយអ្នកគាំទ្របានកត់សម្គាល់ថាចាប់ពីខែកក្កដា ឆ្នាំ ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២២ ជារយៈពេលនៃការងារផលិតផលរបស់សិល្បករ ដើម្បីមានសិទ្ធិទទួលបានការតែងតាំងនៅVMAs តែ BLACKPINKមិនបានបញ្ចេញផលិតផលតន្ត្រីឬវីដេអូចម្រៀងផ្លូវការណាមួយឡើយ។
ដោយសារតែបែបនេះហើយបានជាមានការជជែកមួយកើតឡើង ដែលថា VMAs អាចនឹងតែងតាំងក្រុម BLACKPINK គ្រាន់តែទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ៕
ប្រភព : Kbizoom