ថៃ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រឡេកឃើញថា តារាស្រី Gypsy កាន់តែបង្ហាញខ្លួនយ៉ាងទាក់ទាញ ក្នុងឈុតស៊ិចស៊ីជាច្រើនម៉ូត ជាពិសេសគឺឈុតប៊ីគីនីតែម្ដង ដែលកំពុងតែធ្វើឲ្យហ្វេនៗជក់ចិត្តក្នុងការគយគន់ពីសម្រស់របស់នាង។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ Gypsy ក៏បានបង្ហាញខ្លួនសាជាថ្មី ដែលកំពុងតែអង្រួនអារម្មណ៍អ្នកទស្សនាជាច្រើន ខណៈពេលដែលនាងបានមកជាមួយនឹងឈុតប៊ីគីនីពណ៌ខ្មៅ បង្អួតរូបរាងនិងសាច់មួយទំហឹង ក្រោមបរិយាកាសលើឆ្នេរខ្សាច់ ដែលជារូបភាពដ៏ទាក់ទាញខ្លាំងបំផុតមួយនៅក្នុងក្រសែភ្នែកហ្វេនៗជាច្រើន។
យ៉ាងណាមិញ តាមរយៈរូបភាពដ៏ស៊ិចស៊ីនេះ អាចនិយាយបានថា បើទោះបីជានាងមានសម្បុរស្រអែម មិនសខ្ចីដូចគេដទៃ ប៉ុន្តែការបង្ហាញរូបរាងបែបនេះ នាងពិតជាមានមន្តស្នេហ៍ ដែលកំពុងតែពង្វក់ចិត្តអ្នកទស្សនា មិនឲ្យងាកចេញពីសម្រស់ដ៏ទាក់ទាញរបស់នាង បានឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖