ពិតឬ? The Weeknd ធ្វើបទមួយច្រៀងពី Angelina Jolie? - TrueID

ពិតឬ? The Weeknd ធ្វើបទមួយច្រៀងពី Angelina Jolie?

January 11, 2022

បរទេស៖ តារាចម្រៀងជនជាតិកាណាដា The Weeknd បានចេញចម្រៀង មួយដែលត្រូវបានគេសង្ស័យ ទោះបីមិនបាននិយាយពីឈ្មោះមិត្តស្រីថ្មីរបស់លោកទេ ប៉ុន្តែបទចម្រៀងនេះបានធ្វើឱ្យមនុស្សជាច្រើនស្មានថាគូស្នេហ៍សម្ងាត់របស់លោកគឺ Angelina Jolie

តារាសម្ដែងរឿង «The Eternals» គឺជាតារាដែលមានស្នាមញញឹមដែលមនុស្សរាប់លាននាក់ គោរព និងស្រលាញ់។ នាងក៏ត្រូវបានគេប្រទះឃើញញ៉ាំអាហារជាមួយ The Weeknd ជាច្រើនដងកាលពីឆ្នាំមុន។

ជាក់ស្តែង លើកចុងក្រោយគឺនៅក្នុងខែកញ្ញា ឆ្នាំ ២០២១ អ្នកទាំងពីរបានណាត់ជួបគ្នានៅភោជនីយដ្ឋានអ៊ីតាលីមួយក្នុងទីក្រុង Santa Monica រដ្ឋកាលីហ្វ័រញ៉ា បន្ទាប់មកបានឡើងឡានជាមួយគ្នាទៅកាន់ផ្ទះរបស់ The Weeknd ទាំងកណ្តាលយប់ទៀតផង។

បទ​ចម្រៀង​ថ្មី​នេះ​ គេត្រូវបានសង្ស័យ​ដោយសារតែ ក្នុងន័យបទចម្រៀងនោះ «នេះហើយនារីថ្មីរបស់ខ្ញុំ នាងជាតារាភាពយន្ក» ហើយ​ឈ្មោះ​ថា Angelina Jolie កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង។ អ្នក​ប្រើ Twitter បាន​ចោទ​សួរ​ថា​តើ​នេះ​ជា​ការ​អះអាង​របស់ The Weeknd អំពី​ចំណង​ស្នេហ៍​ជាមួយ​តារា​វ័យ ៤៦ ឆ្នាំ​រូប​នេះ​ឬ​យ៉ាង​ណា។

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

The Weeknd​ និង Angelina
The Weeknd​ និង Angelina
The Weeknd​ និង Angelina
The Weeknd​ និង Angelina
Here We Go… Again
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...