ថៃ៖ គឺជារឿងដ៏រំភើបមួយសម្រាប់តារាស្រី Woonsen និងហ្វេនៗជាច្រើន នៅពេលដែលរូបនាងត្រូវបាន គូស្នេហ៍ហាយសូរ ដែលជាអ្នកជំនួញ លោក Nik Thanapoomkul បង្កភាពភ្ញាក់ផ្អើល យកភួងផ្កាមកឲ្យនាង ដើម្បីអបអរខួបគម្រប់ ៥ឆ្នាំពីផលិតផល របស់តារាស្រីរូបនេះ។
ក្នុងនោះដែរ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រី Woonsen បានបើកបង្ហាញអំពីស្នេហារបស់ខ្លួន ទៅកាន់អ្នកសារព័ត៌មាន ដែលត្រូវបានគេចាត់ទុកថា ជាការបើកបង្ហាញជាផ្លូវការលើកដំបូង និងមានភាពរីករាយ ដែលភាគីខាងប្រុសបានមកគាំទ្រដល់រូបនាង ទៀតផង។
យ៉ាងណាមិញ ក្រៅពីបានលើកឡើងពីអាជីវកម្មផ្ទាល់ខ្លួនហើយ តារាស្រីរូបនេះ ក៏បានបន្ថែមទៅលើរឿងរ៉ាវស្នេហា ដោយបានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹង Nik អស់រយៈពេល៣ឆ្នាំ តែក៏បាន ស្គាល់គ្នាប្រហែល ៥ ទៅ ៦ឆ្នាំហើយ ខណៈដែលពេលនោះ គឺជាមិត្តភក្តិនឹងគ្នា ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖